សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong បានត្រឡប់ចូលធ្វើការវិញក្រោយលទ្ធផលអវិជ្ជមានកូវីដ១៩ ក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះជាលើកដំបូងកាលពីកន្លងទៅ។
យោងតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់លោក លោក Lee បានសរសេរថា "ឥឡូវនេះខ្ញុំជាសះស្បើយពីជំងឺកូវីដ១៩ហើយ ហើយនឹងត្រលប់មកធ្វើការវិញនៅថ្ងៃច័ន្ទនេះ។ លោកបន្តថា អរគុណអ្នកគ្រប់គ្នាដែលបានផ្ញើពាក្យជូនពរដល់ខ្ញុំ"៕