ចិន៖ កសិករចិនជាច្រើនពាន់គ្រួសារកំពុងតែមមាញឹកក្នុងការប្រមូផលស្រូវសាលីនៅក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិនកំពុងទទួលយកការប្រមូលផលស្រូវសាលីដ៏ច្រើន ដោយកសិករចង់ចាប់ផ្តើមប្រមូលផលនៅក្នុងវាលស្រែដ៏ធំជាមួយនឹងអារម្មណ៍រំភើបជាខ្លាំង។
នៅស្រុក Yanzhou ទីក្រុង Jining ស្រូវសាលីជាង៦៦៧ ហិកតា ត្រូវបានទុំដើម្បីប្រមូលផល ហើយអាជ្ញាធរមូលដ្ឋានបានរៀបចំអ្នកជំនាញកសិកម្មដើម្បីពិនិត្យមើលភាពទុំនៃស្រូវសាលីនៅក្នុងវាលស្រែ និងណែនាំកសិករពីរបៀបកាត់បន្ថយការចំណាយផ្សេងកំឡុងពេលប្រមូលផល។
កសិករចិនម្នាក់បានឲ្យដឹងថា "ឆ្នាំនេះខ្ញុំធ្វើស្រូវសាលីជាង៣៣ហិកតា ច្រើនជាងឆ្នាំមុន ហើយស្រូវសាលីនាឆ្នាំនេះល្អណាស់លូតលាស់បានប្រសើរជាខ្លាំង។កសិកររូបនេះបន្តថា ដោយមានភ្លៀងធ្លាក់ច្រើន និងសត្វល្អិតតិច ទិន្នផលឆ្នាំនេះអាចកើនឡើងច្រើន។
ចំណែកលោក លោក Xu Jin លេខាគណៈកម្មាធិការបក្សកុម្មុយនិស្តចិននៅទីក្រុង Caohe នៃខេត្ត Jining បានគូសបញ្ជាក់ថា "យើងផ្តោតលើការអភិវឌ្ឍនៃកសិកម្មឌីជីថលទំនើប ហើយបានសាងសង់មជ្ឈមណ្ឌលផលិតគ្រាប់ធញ្ញជាតិពាណិជ្ជកម្មស្តង់ដារ និងគុណភាពខ្ពស់ដែលគ្របដណ្តប់លើផ្ទៃដី ជាង៦០០ហិកតា។
នៅទីក្រុង Anqing នៃខេត្ត Anhui ភាគខាងកើតប្រទេសចិន ស្រូវសាលីសរុបចំនួន ២,៥៣៣ កំពុងត្រូវបានប្រមូលផល។ អាជ្ញាធរមូលដ្ឋានបានដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនច្រូតកាត់ និងម៉ាស៊ីនកសិកម្មផ្សេងទៀតជាង ១០០ ដើម្បីច្រូតស្រូវទាំងអស់មុនពេលអាកាសធាតុល្អបញ្ចប់៕