Cc time web banner 054637

ពូទីនជំរុញឱ្យសហគ្រិនសម្លឹងមើលលើទីផ្សារក្នុងស្រុក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រាប់កិច្ចប្រជុំតាមទូរទស្សន៍ជាមួយមេដឹកនាំឧស្សាហកម្មនៃអង្គការពាណិជ្ជកម្មរុស្ស៊ី ដោយលោកជំរុញក្នុងការផ្តោតតែលើទីផ្សារក្នុងស្រុកដើម្បីបន្តជំរុញវិស័យឧស្សាហកម្ម និងកសិកម្មផ្សេងក្នុងប្រទេស។

បើតាមមេដឹកនាំរុស្សីរូបនេះបានឲ្យដឹងថាអាជ្ញាធររបស់ប្រទេសរុស្សីនឹងបន្តធ្វើការដើម្បីកាត់បន្ថយបន្ទុករដ្ឋបាលដែលអាជីវកម្មក្នុងស្រុកត្រូវប្រឈមមុខ។ លោកបានបន្ថែមថា រដ្ឋាភិបាលបានដាក់ចេញនូវការវាយតម្លៃលើផលប៉ះពាល់នៃបទប្បញ្ញត្តិលើការងាររបស់ក្រុមហ៊ុន និងអង្គការ កាត់បន្ថយចំនួនអធិការកិច្ច ក៏ដូចជាការសម្រួលការរាយការណ៍ និងការបញ្ជូនព័ត៌មានចាំបាច់ផ្សេងៗទៀត។ លោកប្រធានាធិបតីបានសន្យាថានឹងបន្តការសន្ទនាដោយផ្ទាល់ជាមួយសហគមន៍ធុរកិច្ចដើម្បីអនុម័តគោលនយោបាយដែលស្របតាមផលប្រយោជន៍របស់ពួកគេ។

សម្រាប់ពូទីន ប្រទេសរុស្ស៊ីនឹងមិនផ្តល់ការលើកលែងដល់ក្រុមហ៊ុនទាំងនោះដែលបានចាកចេញពីប្រទេសរុស្សីដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចនោះទេ។ បទប្បញ្ញត្តិថ្មីតម្រូវឱ្យក្រុមហ៊ុនបរទេសលក់ទ្រព្យសកម្មរបស់ខ្លួននៅក្នុងប្រទេសដោយការបញ្ចុះតម្លៃ ៥០% ហើយធ្វើការរួមចំណែកជាកាតព្វកិច្ចចំពោះថវិការបស់រុស្ស៊ីស្មើនឹងយ៉ាងហោចណាស់ ១០% នៃតម្លៃទីផ្សារពាក់កណ្តាលនៃទ្រព្យសកម្មក្នុងស្រុករបស់ខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង