Cctime 6monthsfree desktop
Cc times  web banner kh (2)

មន្ត្រីចរាចរណ៍«ត្រូវចេញវិក័យប័ត្រ»រាល់ការផាកពិន័យ នៃបទល្មើសចរាចរណ៍ផ្សេងៗ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ Khmer Times

ភ្នំពេញ៖ សម្ដេច ស ខេង នាថ្ងៃទី២៥ឧសភានេះ បានចេញសេចក្ដីប្រកាសដល់មន្ត្រីនគរបាលចរាចរណ៍ ត្រូវចេញវិក័យបត្រឱ្យបានត្រឹមត្រូវ រាល់ការផាកពិន័យ ពីបទល្មើសចរាចរណ៍ ថ្លែងក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៤ នៅខេត្តកណ្តាល។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានមានប្រសាសន៍ថា មន្ត្រីនគរបាលចរាចរណ៍ទាំងមុនពេលផាកពិន័យត្រូវតែពន្យល់ណែនាំដល់ប្រជាពលរដ្ឋជាមុនសិន នឹងត្រូវផ្អែកតាមគោលការនៃច្បាប់ជាធរមាន និងស្មើភាពគ្នា ដោយមិនប្រកាន់ ឬបែងចែកបក្សពួកឡើយ។

សម្តេច ស ខេង បានបញ្ជាក់ថា រាល់ការផាកពិន័យត្រូវចេញវិក័យបត្រឱ្យបានត្រឹមត្រូវ ស្របតាមមាត្រាច្បាប់ដែលបានចែង រាល់ការផាកពិន័យ ពីបទល្មើសចរាចរណ៍ ជៀសវាងការយកច្បាប់ចរាចរណ៍ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។ សម្ដេចបន្ថែមថា ប្រជាពលរដ្ឋត្រូវតែគោរពច្បាប់ទាំងអស់មិនថា អ្នកតូច អ្នកធំ អ្នកមានសាក អ្នកអត់សាក ទាំងអ្នកធ្វើដំណើរតាមរថយន្ត ម៉ូតូ និងទាំងថ្មើរជើងក៏ត្រូវតែគោរពច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង