បារាំង៖ អ្នកបង្កើតមាតិកាជនជាតិអ៊ុយក្រែនម្នាក់បានស្រោចឈាមក្លែងក្លាយខណៈពេលដែលនាងកំពុងតែឈរលើកំរាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុង Cannes ក្នុងប្រទេសបារាំង ដោយគ្របដណ្តប់ខ្លួននាងក្នុងឈាមក្លែងក្លាយដើម្បីបង្ហាញការគាំទ្រដល់ប្រទេសកំណើតរបស់នាង ជុំវិញនៃការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន។
អ្នកនាង Ilona Chernobai គឺជាគ្រូបង្ហាត់កាយសម្បទាមកពីប្រទេសអ៊ុយក្រែន ដោយមានអ្នកតាមដាន Instagram រាប់លាននាក់ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងមហោស្រពភាពយន្តដ៏មានកិត្យានុភាពនៅឆ្នាំនេះ នាងបានឆ្លៀតយកឱកាសដើម្បីផ្ញើសារទៅកាន់អ្នកតាមដាន និងបុគ្គលដែលរក្សាការចាប់អារម្មណ៍លើទីក្រុង Cannes ដោយនាងបានស្រោចឈាមស្រស់នៅលើរាងកាយរបស់នាងដើម្បីបង្ហាញថាប្រទេសនាងកំពុងតែរកការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃពីប្រទេសរុស្សី។
អ្នកនាង Chernobai បានស្លៀករ៉ូបដែលមានពណ៌ទង់ជាតិអ៊ុយក្រែន ហើយពេលកំពុងឡើងជណ្តើរទៅកាន់ Palais នាងបានយកថង់ឈាមក្លែងក្លាយមកចាក់លើខ្លួននាង។ បុគ្គលិកសន្តិសុខបានចាប់នាងភ្លាមៗ ហើយយកនាងចេញពីកម្រាលព្រំក្រហម៕