681 ezgif.com resize
Swift cc time

«នាវាកងទ័ពជើងទឹក»ចិនចូលចតនៅវៀតណាម៣ថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កប៉ាល់ហ្វឹកហ្វឺនចិន Qi Jiguang ចូលចតនៅកំពង់ផែ Tien Sa ទីក្រុង Da Nang ថ្ងៃទី 23 ឧសភា ឆ្នាំ 2023

វៀតណាម៖ កប៉ាល់ហ្វឹកហាត់ដ៏ធំបំផុតរបស់ចិន Qi Jiguang កាលពីថ្ងៃអង្គារបានមកដល់កំពង់ផែ Tien Sa នៃទីក្រុង Da Nang ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ។ នាយទាហាន ៤៧៦នាក់ និងបុគ្គលិកផ្សេងទៀតនៅលើនាវាកងទ័ពជើងទឹកត្រូវជួបជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ក៏ដូចជាបញ្ជាការយោធា។ ក្រុមមន្រ្តីចិនក៏បានអនុញ្ញាតឱ្យតំណាងសហគមន៍ចិននៅវៀតណាមឡើងលើនាវាសម្រាប់ទស្សនា និងរៀបចំអាហារសម្រាប់អាជ្ញាធរក្រុង Da Nang និងស្ថានកុងស៊ុលផងដែរ។

មន្ត្រី និងនាវិកប្រមាណ ២០០ នាក់នៃនាវានឹងទៅទស្សនានៅទីក្រុង Da Nang ទស្សនាតំបន់ទេសចរណ៍នានាដូចជាឧបទ្វីប Son Tra និងវត្ត Linh Ung ក៏ដូចជាទស្សនាធុរកិច្ច និងអង្គការរបស់ចិននៅ Quang Nam ផងដែរ។

នាវា Qi Jiguang គឺជាកប៉ាល់ហ្វឹកហាត់ដ៏ធំ និងទំនើបបំផុតរបស់ប្រទេសចិន។ នាវាបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៧ ហើយល្បឿនអតិបរមារបស់វាគឺ ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានបំពាក់ដោយកាណុងបាញ់ និងកាំភ្លើងយន្ត ហើយអាចផ្ទុកមនុស្សបានជាង ៤០០នាក់៕

Khcct banner

អត្ថបទទាក់ទង