Cctime 6monthsfree desktop
Cc times  web banner kh (2)

សមាគមបាល់ទាត់ថៃ ពិន័យកីឡាករ និងគ្រូជំនួយ ៥រូបប្រើអំពើហិង្សា ក្នុងការប្រកួត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ថៃ៖ សមាគមបាល់ទាត់ថៃ បានបញ្ជាក់ពីការដាក់ពិន័យ មន្ត្រី ក្រុមជម្រើសជាតថៃ និងអត្តពលិក បើតាមគណៈកម្មាធិការស៊ើបអង្កេត ក្រមសីលធម៌ ករណីមានបញ្ហាក្នុងការប្រកួតបាល់ទាត់ជម្រើសជាតិថៃ ក្នុងការប្រកួតកីឡាបាល់ទាត់បុរស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលមានជម្លោះកើតឡើងរវាងក្រុមថៃ និងក្រុមឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅកម្ពុជា។

សមាគមបាល់ទាត់ថៃ បានសម្រេចពិន័យលើកីទ្បាករ Thirapak Prueangna និងអ្នកចាំទី Soponwit Rakyart មិនឱ្យចូលរួមប្រកួតរយៈពេល៦ខែ។ ហើយជំនួយការគ្រូបង្វឹកចំនួន ៣នាក់ ត្រូវពិន័យរយៈពេល១ឆ្នាំផងដែរ។ លោក Issara Sritaro គ្រូបង្វឹកក្រុមជម្រើសជាតិថៃ ត្រូវបានសមាគមបាល់ទាត់ថៃ បានផ្ដល់ឱកាសឱ្យនៅដឹកនាំក្រុមយុវជនថៃ ចាប់ពី U១៧, U១៩, U២២ រហូតដល់ U២៣បន្ត សម្រាប់វិញ្ញសារបាល់ទាត់បុរស។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានចាញ់ក្រុមជម្រើសជាតិឥណ្ដូនេសុី ដោយលទ្ធផល ៥-២ កាលពីថៃ្ងទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា និងទទួលបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង