ហ្សាកាតា៖ ប្រធាន FIFA លោក Gianni Infantino បានចេញនូវសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងភាពចលាចលនៅក្នុងការប្រកួតកីឡាស៊ីហ្គេមចុងក្រោយឆ្នាំ ២០២៣ ដែលនាំមកនូវការរួមគ្នារវាងឥណ្ឌូនេស៊ី និងថៃ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ SEA Games ឆ្នាំ 2023 ឥណ្ឌូនេស៊ី Vs ថៃ បានក្លាយជាចំណុចចាប់អារម្មណ៍ក្នុងពិភពបាល់ទាត់ បន្ទាប់ពីមានឧប្បត្តិហេតុនៃការប៉ះទង្គិចគ្នារវាងកីឡាករ និងមន្ត្រីបានកើតឡើងក្នុងការប្រកួតដ៏ក្តៅគគុកមួយក្នុងប្រទេសកម្ពុជា។
បើតាមលោក ប្រធាន FIFA លោក Gianni Infantino បានឲ្យដឹងថាភាពចលាចលក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ឥណ្ឌូនេស៊ី និងថៃវគ្គផ្ដាច់ព្រ័ត្រគឺជារូបភាពបង្កហិង្សាមួយមិនអាចទទួលយកបានក្នុងវិស័យកីឡា។ លោកមានការសោកស្តាយចំពោះឧប្បត្តិហេតុនៃការចលាចលរវាងកីឡាករដែលបានកើតឡើងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ SEA Games 2023 រវាងឥណ្ឌូនេស៊ី និងថៃ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ លោកបន្តថារូបភាពក្នុងការប្រកួតកីឡាស៊ីហ្គេមវគ្គផ្ដាច់ព្រ័ត្របានផ្សព្វផ្សាយសារអវិជ្ជមានយ៉ាងខ្លាំងក្នុងវិស័យបាល់ទាត់»។
លោក Infantino សង្ឃឹមថា បន្ទាប់ពីឧបទ្ទវហេតុក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ 2023 វគ្គផ្តាច់ព្រ័ត្រ AFC, AFF, PSSI និង FAT អាចស្វែងរកដំណោះស្រាយដ៏ល្អបំផុត ដើម្បីទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះកុំឱ្យកើតឡើងម្តងទៀតនាពេលអនាគត។
គួរបញ្ជាក់ថាក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមយើងឃើញថាមានការប៉ះទង្គិចគ្នារវាងកីឡាកថៃ និងកីឡាកឥណ្ឌូនេស៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយការប្រតាយប្រតប់គ្នានោះត្រូវបានបណ្តាញសារព័ត៌ជាតិ និងអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញនៃទង្វើកីឡាកថៃ៕