Yearendyearend1140x150

ខេត្តកម្ពុជាចំនួន៤ ត្រូវបានកំណត់ជាទិសដៅផ្គត់ផ្គង់«ត្រី និងអង្ករ»ដល់ទីផ្សារចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ខេត្ត៤ជាទិសដៅផ្គត់ផ្គង់ត្រី និងអង្ករ ក៏ដូចជាប៉ូលសេដ្ឋកិច្ចទី៤ ដែលមានដូចជា ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងនាឱកាសដែលសម្ដេច ហ៊ុន សែន បានអញ្ជើញសំណេះសំណាលជាមួយកម្មករនយោជិតជាង២ម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា បានឯកភាពគ្នាជាមួយលោក ស៊ី ជីនពីន ប្រធានាធិបតីចិន ក្នុងកិច្ចសហប្រតិបត្តការត្បូងពេជ្រដែលមានគោលដៅកិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន អភិវឌ្ឍន៍ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា។ លើសពីនេះ សម្តេចនឹងដាក់ខេត្ត៤ដូចជា ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤ដែលគាំទ្រលើការផ្គត់ផ្គង់មច្ឆានិងអង្ករ។

បើតាមសម្តេច ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីប៉េកាំង សម្តេចបានពិភាក្សាការងារជាមួយ លោក ស៊ី ជិនពីងហើយបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២២ដែលបានជំរុញការបើក ទីផ្សាររបស់ចិន ទទួលកសិផលនិងមច្ឆាជាតិរបស់កម្ពុជា។លោក ស៊ី ជិនពីង មានប្រសាសន៍ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញបឹងទន្លេសាប។

គួរបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនងរវាងកម្ពុជា-ចិនកំពុងឈរដល់កម្រិតកំពូលមិនធ្លាប់មាន ហើយទំនាក់ទំនងនេះ បានអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរងាយស្រួលវិនិយោគ និងទេសចរណ៍។ ទន្ទឹមនឹងនេះ ទំនិញជាង៣០០មុខដែលត្រូវនាំទៅចិនភាគច្រើនគឺជាផលិផលកសិកម្ម និងផលិតផលសម្រេចចេញពីឧស្សាហកម្មកែច្នៃ។ ក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺផលិតផលកសិកម្ម៩៥ភាគរយត្រូវបានរួចពន្ធសម្រាប់ការនាំចេញទៅចិនដូចជាៈម្រេច ម្ទេសក្រៀម ផ្លែឈើ ត្រីសាច់ ជាដើម។

ចំណែកមុខទំនិញ ដែលចិនគិតពន្ធពីកកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ។ មូលហេតុដែលចិន គិតពន្ធលើមុខទំនិញទាំងនេះដោយសារចិន មិនចង់ឱ្យការនាំចូលទីផ្សារខ្លួន ប៉ះពាល់ផលិតផលក្នុងស្រុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង