Cctimesw1140xh150cm copy

រុស្សី និងចិនចាត់ទុកក្រុម G7 កំពុងបង្កការគំរាមគំហែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំ G7 និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថតរូបមុនពេលកិច្ចប្រជុំការងារស្តីពីអ៊ុយក្រែនក្នុងអំឡុងកិច្ចប្រជុំកំពូល G7 នៅទីក្រុង Hiroshima ប្រទេសជប៉ុន នៅថ្ងៃទី 21 ខែឧសភា។

រុស្សី៖ ទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានបញ្ចេញមតិប្រឆាំងនឹងកិច្ចប្រជុំកំពូលក្រុមទាំងប្រាំពីរ (G7) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលមេដឹកនាំនៃប្រទេសប្រជាធិបតេយ្យធំៗបានសន្យានូវវិធានការថ្មីសំដៅលើប្រទេសរុស្ស៊ី និងមេដឹកនាំក្រុមបណ្តាញ G7 ចាត់ទុកថាចិនក៏ជាផ្នែកមួយនៃការព្រួយបារម្ភផងដែរ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov កាលពីថ្ងៃសៅរ៍បានថ្កោលទោស G7 ចំពោះការទទួលយក "សមិទ្ធផលក្នុងកិច្ចប្រជុំនោះ" ជាមួយនឹងរបៀបវារៈដែលមានគោលបំណង "រារាំង" រុស្ស៊ី និងចិន។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសចិនបានចោទប្រកាន់មេដឹកនាំ G7 ថាបាន "រារាំងសន្តិភាពអន្តរជាតិ" ហើយបាននិយាយថា ក្រុមនេះចាំបាច់ត្រូវ "ឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់ខ្លួន និងផ្លាស់ប្តូរផ្លូវ"ដំណើររបស់ខ្លួនជាបន្ទាន់ ។

ប្រទេសសមាជិក G7 បានធ្វើការបកស្រាយលម្អិតបំផុតរបស់ក្រុមខ្លួននៃជំហររួមគ្នាលើប្រទេសចិនរហូតមកដល់បច្ចុប្បន្ន ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការសហការជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប៉ុន្តែក៏ដើម្បីប្រឆាំងនឹង "ការអនុវត្តអាក្រក់" និង "ការបង្ខិតបង្ខំ" របស់ខ្លួនផងដែរ។

មេដឹកនាំក៏បានសន្យានូវជំហានថ្មីដើម្បីរារាំងសមត្ថភាពហិរញ្ញវត្ថុ និងបញ្ឆេះសង្គ្រាមរបស់រុស្ស៊ី ហើយបានប្តេជ្ញាក្នុងសេចក្តីថ្លែងការណ៍មួយថានឹងបង្កើនការសម្របសម្រួលលើសន្តិសុខសេដ្ឋកិច្ចរបស់ពួកគេ ដែលជាការព្រមានបិទបាំងយ៉ាងជាក់លាក់ពីសមាជិកប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថាជាអាវុធពាណិជ្ជកម្មពីប្រទេសចិននិងរុស្ស៊ីផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង