កំពង់ស្ពឺ៖ នគរបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ឧសភា បានបើកវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោក ស្តីពីការបើកបរដោយសុវត្ថិភាព និងសេដ្ឋាកិច្ចភាព ដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិក ចំនួន ១៥១នាក់ ស្រី ១នាក់ បានចំនួន ០៣ទីតាំង និង ០៣ក្រុង ស្រុក ខុសៗគ្នា។
ទីតាំងទី១ នៅស្រុកថ្ពង ដឹកនាំដោយលោកវរសេនីយ៍ទោ ទុយ ចាន់នួន នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងអ្នកចូលរួមវគ្គបណ្តុះបណ្តាល មានចំនួន ៥១នាក់ ស្រី០១នាក់ ។
ទីតាំងទី២ ស្រុកគងពីសី ដឹកនាំដោយលោក វរសេនីយ៍ទោ ឃឹម សុវណ្ណារ៉េត នាយរងការិយាល័យចរាចរណ៍ផ្លូវគោក និងអ្នកចូលរួមវគ្គបណ្តុះបណ្តាល មានចំនួន ៧៨នាក់ ។
ទីតាំងទី៣ ក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ សាយ ប៊ុនថុល នាយរងការិយាល័យចរាចរណ៍ផ្លូវគោក និងអ្នកចូលរួមវគ្គបណ្តុះបណ្តាល មានចំនួន ៣២នាក់៕