Cctimesw1140xh150cm copy

ប្រធានសហព័ន្ធកីឡាអាស៊ានភូមា បង្ហោះសារអរគុណកម្ពុជាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ​លោក Maung Maung Lwin ប្រធានសហព័ន្ធកីឡាអាស៊ានភូមា កាលពីថ្ងៃទី១៨ ឧសភា​ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក អរគុណប្រទេសកម្ពុជា ដែលបានផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃដល់កីឡាករ កីឡាការនី និងប្រតិភូកីឡា ដែលបានចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

លោក Lwin​ បានឲ្យដឹងថា កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រ ហើយកម្ពុជាគឺជាប្រទេសដំបូងគេក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ដោយផ្តល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃសម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានចូលរួម ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាបានដក់ជាប់នៅក្នុងដួងចិត្តប្រជាជនភូមាទាំងអស់គ្នា។

លោក Lwin ក៏បានជូនពរប្រជាជនកម្ពុជាទាំងអស់មានសុខភាពល្អ ទ្រព្យសម្បត្តិហូរហៀរ និងជោគជ័យពេញមួយជីវិត។ជាពិសេសនោះក្ដីស្រឡាញ់និងមិត្តភាពរវាងកម្ពុជា និងភូមាគង់វង្សយូរអង្វែង។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង