Cctimesw1140xh150cm copy

ទឹកជំនន់អ៊ីតាលីបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតត្រូវបានជម្លៀស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រ៉ូម៖ មនុស្សពីរនាក់បានស្លាប់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈដែលទឹកជំនន់ដ៏ខ្លាំងខ្លាបានបំផ្លិចបំផ្លាញតំបន់ Emilia-Romagna ភាគខាងជើងនៃប្រទេសអ៊ីតាលី នេះបើតាមការព្រមានថាទឹកជំនន់អាចនឹងកាន់តែអាក្រក់ទៅៗ។

លោក Titti Postiglione អនុប្រធានទីភ្នាក់ងារការពារជនស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន SkyTG24 ថា "ទឹកភ្លៀងមិនទាន់ចប់ទេ វានឹងបន្តរយៈពេលជាច្រើនម៉ោង" ។ លោកបន្តថា«យើងកំពុងប្រឈមមុខនឹងស្ថានការណ៍ដ៏ស្មុគស្មាញ»។

ជនរងគ្រោះម្នាក់បានឲ្យដឹងថាមនុស្សជាច្រើននាក់បានបាត់ខ្លួន ដោយចំនួនបាត់ខ្លួនជាក់លាក់មិនទាន់ត្រូវបានបញ្ជាក់នោះទេ។ ទឹកជំនន់ជាខ្លាំងបានទម្លុះច្រាំងទន្លេនៅ Romagna ភាគខាងកើតនៃតំបន់ដែលប្រឈមមុខនឹងសមុទ្រ Adriatic ដោយបង្ខំឱ្យមនុស្សនៅក្នុងទីក្រុងដូចជា Cesena ឡើងទៅលើដំបូលអគាររបស់ពួកគេ ស្របពេលដែលអ្នកពន្លត់អគ្គីភ័យបានជួយសង្គ្រោះពួកគេដោយឧទ្ធម្ភាគចក្រ។

អភិបាលក្រុង Ravenna លោក Michele de Pascale បានប្រាប់វិទ្យុសាធារណៈ RAI ថា "វាប្រហែលជាយប់ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តនៃទីក្រុង Romagna" ។

នាយករដ្ឋមន្ត្រីលោកស្រី Giorgia Meloni បានសម្តែងនូវ "ភាពសោកសៅទាំងស្រុងចំពោះប្រជាជនដែលរងផលប៉ះពាល់" លោកស្រីបន្តថា រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវព្រឹត្តិការណ៍នានា ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយ។ គ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុកំពុងកើនឡើងនៅក្នុងប្រទេសអ៊ីតាលី។ ភ្លៀងធ្លាក់ខ្លាំងនៅ Emilia-Romagna បានបន្តពីគ្រោះរាំងស្ងួតជាច្រើនសប្តាហ៍ ដែលធ្វើអោយដីស្ងួតអស់ កាត់បន្ថយសមត្ថភាពស្រូបយកទឹក និងធ្វើឱ្យផលប៉ះពាល់នៃទឹកជំនន់កាន់តែអាក្រក់ទៅៗ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង