រុស្សី៖ កងកម្លាំងរបស់រុស្សីបានអះអាងថាខ្លួនបានបំផ្លាញប្រព័ន្ធការពារមីស៊ីល Patriot ក្នុងទីក្រុងគៀវ ដែលជាជំនួយសព្វាវុធរបស់សហរដ្ឋអាម៉េរិកផ្តល់ជូនដល់អ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានតបវិញថា កងទ័ពរបស់ខ្លួនបានវាយលុកការវាយប្រហាររបស់រុស្ស៊ីនៅលើរណសិរ្សជាច្រើន។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា យោធារុស្ស៊ីបានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ក្នុងរយៈចម្ងាយឆ្ងាយដើម្បីបើកការវាយប្រហារសំដៅលើទីតាំងដាក់ពង្រាយកងកម្លាំងអ៊ុយក្រែន និងឃ្លាំងផ្ទុកគ្រាប់រំសេវ អាវុធ និងឧបករណ៍ផ្សេងទៀតដែលផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិច។
យោងតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង "Dagger" នៅឯទីក្រុងគៀវ ដោយបំផ្លាញប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាម៉េរិកនៅក្នុងរដ្ឋធានីអ៊ុយក្រែន។ កងកម្លាំងការពារដែនអាកាសរុស្ស៊ីបានស្ទាក់ចាប់មីស៊ីលដែលបាញ់ដោយប្រព័ន្ធបាញ់រ៉ុក្កែតច្រើនប្រភេទ HIMARS ក៏ដូចជាមីស៊ីលប្រឆាំងវិទ្យុសកម្ម HARM និងមីស៊ីល Strom Shadow ផងដែរ។
ជាមួយគ្នានេះដែរការវាយបករបស់រុស្ស៊ីក៏រួមបញ្ចូលការបាញ់ទម្លាក់យន្តហោះចម្បាំង Su-24 និងយន្តហោះចម្បាំង Su-25 របស់អ៊ុយក្រែនផងដែរ។ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ទន្ទឹមនឹងនោះ ការប្រយុទ្ធគ្នានៅតែបន្តមិនឈប់ឈរនៅភាគខាងកើត ខណៈដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានវាយលុកការវាយប្រហារនិងសម្លាប់កងកម្លាំងរុស្សីអស់ជាច្រើនពាក់នាក់ក្នុងតំបន់បាក់មុត៕