Cctimesw1140xh150cm copy

«បាត់ខ្លួន៣៩នាក់»ក្រោយទូកនេសាទក្រឡាប់នៅមហាសមុទ្រឥណ្ឌា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េកាំង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍នាថ្ងៃពុធនេះថា នាវានេសាទចិនមួយគ្រឿងបានក្រឡាប់នៅមហាសមុទ្រឥណ្ឌាកណ្តាល ដោយនាវិករបស់ខ្លួនមានជនជាតិចិន ១៧ នាក់ ឥណ្ឌូនេស៊ី ១៧ នាក់ និងនាវិកហ្វីលីពីន ៥ នាក់បានបាត់ខ្លួន។ ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា“រហូតមកដល់ពេលនេះ គ្មានអ្នកបាត់ខ្លួនត្រូវបានរកឃើញទេ” ខណៈប្រធានាធិបតី Xi Jinping បានបញ្ជាឱ្យប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះភ្លាមៗ។

នាវានេះមានឈ្មោះ Lu Peng Yuan Yu 028 និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Penglai Jinglu Fishery បានក្រឡាប់នៅម៉ោងប្រហែល 3 ទៀបភ្លឺ ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រុមស្វែងរក និងជួយសង្គ្រោះមកពីជុំវិញតំបន់បានទៅដល់កន្លែងកើតហេតុ ហើយប្រទេសចិនបានដាក់ពង្រាយនាវាចំនួនពីរដើម្បីជួយក្នុងប្រតិបត្តិការនេះ។

យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំងបានចាប់ផ្តើម "យន្តការសង្គ្រោះបន្ទាន់សម្រាប់ការការពារកុងស៊ុល" ដែលពាក់ព័ន្ធនឹងស្ថានទូត និងស្ថានកុងស៊ុលនៅក្នុងប្រទេសអូស្ត្រាលី ស្រីលង្កា ម៉ាល់ឌីវ ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសដទៃទៀតជុំវិញនៃករណីលិចទូកនេសាទមួយនេះ។

ជាមួយគ្នានេះដែរនាវិកជនជាតិចិនពីរនាក់បានស្លាប់កាលពីខែមុន នៅពេលដែលនាវាបូមខ្សាច់របស់ចិនមួយគ្រឿងបានក្រឡាប់ចេញពីដែនទឹកក្នុងប្រទេសហ្វីលីពីនកាលពីខែមុន។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានសាងសង់កងនាវានេសាទទឹកជ្រៅដ៏ធំបំផុតរបស់ពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង