Cctimesw1140xh150cm copy

រុស្សីបដិសេធពាក្យអ៊ុយក្រែនដែលថាបាន«បាញ់ទម្លាក់អាវុធ»រុស្សីជាច្រើន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu

រុស្សី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានបដិសេធការអះអាងដែលធ្វើឡើងដោយមន្ត្រីយោធាអ៊ុយក្រែន អំពីការបាញ់ទម្លាក់មីស៊ីល Kinzhal របស់រុស្ស៊ីចំនួន ៦ គ្រាប់ អំឡុងពេលវាយប្រហារពេញមួយយប់ លើគោលដៅក្បែររដ្ឋធានី Kiev របស់ប្រទេសអ៊ុយក្រែន។

លោក Shoigu បានប្រាប់ RIA Novosti ថា អ៊ុយក្រែនតែងតែនិយាយបំផ្លើសអំពីប្រសិទ្ធភាពនៃការស្ទះចាប់គ្រាប់មីស៊ីលរបស់ខ្លួន លោកចាត់ទុកថាអ៊ុយក្រែនកំពុងតែទទួលរងការវាយប្រហារយ៉ាងខ្លាំងខ្លាពីសំណាក់កងទ័ពរុស្សី។ លោកបន្តថាអ៊ុយក្រែន "តែងតែ" កំណត់អត្តសញ្ញាណអាវុធដែលប្រើដោយរុស្ស៊ីខុសនៅក្នុងសេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។

ក្រុងគៀវបានអះអាងថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសំឡេងចំនួន ៦ គ្រាប់ពីលើរដ្ឋធានី ក៏ដូចជាមីស៊ីលដែលចូលមកផ្សេងទៀតរបស់រុស្សី ដោយប្រើប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាម៉េរិក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង