ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានគូសបញ្ជាក់កាលពីម្សិលមិញថា លោកនិងគោរពលទ្ធផលបោះឆ្នោតស្របពេលដែលលោកមើលឃើញថាគណបក្ស ឆ្ពោះទៅមុខ កំពុងនាំមុខក្នុងការដណ្តើមដំណែងនាយករដ្ឋមន្រ្តីថៃ។
ថ្លែងយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មាន ខណៈដែលលោកកំពុងចាកចេញពីទីស្នាក់ការគណបក្ស United Thai Nation លោក Prayut បានថ្លែងអំណរគុណដល់អ្នកបោះឆ្នោតសម្រាប់ការគាំទ្រគណបក្សរបស់លោក។ លោកបន្តថា“ខ្ញុំនឹងបន្តបំពេញកាតព្វកិច្ចរបស់ខ្ញុំឲ្យអស់ពីសមត្ថភាពក្នុងគ្រប់សមត្ថភាពហើយខ្ញុំនឹងបន្តបម្រើជាតិ សាសនា និងព្រះមហាក្សត្រអស់មួយជីវិត»។
នាយករដ្ឋមន្ត្រីដែលផុតអាណត្តិបានថ្លែងថា លោកបានជូនពរប្រទេសមានសន្តិភាព និងសណ្តាប់ធ្នាប់។ លោកបានថ្លែងថា៖ «ខ្ញុំមានការគោរពចំពោះដំណើរការប្រជាធិបតេយ្យ និងលទ្ធផលនៃការបោះឆ្នោត។ លោក Prayut គឺជាបេក្ខជននាយករដ្ឋមន្ត្រីនៃ UTN ដែលកំពុងតាមពីក្រោយគណបក្សធំៗផ្សេងទៀតក្នុងការរាប់សន្លឹកឆ្នោតដែលកំពុងបន្ត៕