ថៃ៖ គណបក្សភឿងថៃដែលជាគណបក្សប្រឆាំងមួយដ៏ធំក្នុងព្រះរាជាណាចក្រថៃកំឡុងពេលបោះឆ្នោតអាណត្តិថ្មីនេះកំពុងនាំមុខគណបក្សកាន់អំណាចគឺលោក ប្រាយុទ្ធ។ គណបក្សភឿងថៃដែលមានកូនលោកថាក់ស៊ីនជាប្រធានបក្សកំពុងតែនាំមុខទទួលបានសម្លេងគាំទ្រជាច្រើនពីសំណាក់ប្រជាពលរដ្ឋថៃសម្រាប់ការបោះឆ្នោតនាអាណត្តិថ្មីនេះ។
ការបោះឆ្នោតនេះត្រូវបានពិពណ៌នាថាជាចំណុចរបត់មួយសម្រាប់ប្រទេសថៃ ដែលបានឆ្លងកាត់ការធ្វើរដ្ឋប្រហារយោធាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកប្រាយុទ្ធបានដឹកនាំរដ្ឋប្រហារចុងក្រោយក្នុងឆ្នាំ២០១៤ ហើយបានស្វែងរកអាណត្តិមួយទៀត។ប៉ុន្តែលោកបានប្រឈមមុខនឹងការប្រកួតប្រជែងក្នុងការបោះឆ្នោតយ៉ាងខ្លាំងពីចលនាឆ្ពោះទៅមុខ និងគណបក្សភឿថៃ ដែលជាគណបក្សប្រឆាំងយោធាធំទីពីរក្នុងប្រទេស។
លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជាបេក្ខជនបក្សភឿថៃ។ ជាមួយនឹងការរាប់សន្លឹកឆ្នោតចំនួន ៩៧% ការគណនាដោយទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើទិន្នន័យពីគណៈកម្មាធិការរៀបចំការបោះឆ្នោតបានឲ្យដឹងថាគណបក្សភឿងថៃកំពុងនាំមុខគណបក្សដ៏ទៃទៀត ស្របពេលដែលគណបក្សលោកប្រាយុទ្ធកំហាក់ដូចជានៅឆ្ងាយពីសម្លេងគាំទ្រខ្លាំងពីប្រជាជនថៃ។ លោកស្រី Paetongtarn Shinawatra បានឲ្យដឹងថា៖ «យើងត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយនិងការឆ្ពោះទៅមុខក្នុងការយកជ័យជំនះខាងមុខនេះ ប៉ុន្តែយើងកំពុងរង់ចាំលទ្ធផលផ្លូវការ»។
គួរបញ្ជាក់ថានាយករដ្ឋមន្ត្រីថ្មីនឹងត្រូវបានជ្រើសរើសរួមគ្នាដោយសមាជិកសភាជាប់ឆ្នោតចំនួន ៥០០នាក់ និងសមាជិកព្រឹទ្ធសភាចំនួន ២៥០នាក់ដែលត្រូវបានតែងតាំង ។មនុស្សប្រមាណ ៥០ លាននាក់ត្រូវបានគេរំពឹងថានឹងបោះឆ្នោតរបស់ពួកគេដើម្បីជ្រើសរើសសមាជិកសភាចំនួន ៥០០ នាក់នៃសភាជាន់ទាប ហើយមនុស្សប្រហែល ២ លាននាក់បានបោះឆ្នោតមុនកាលកំណត់នៅខាងក្រៅប្រទេស៕