Cctimesw1140xh150cm copy

កីឡាករបាល់ទះលើឆ្នេរខ្សាច់កម្ពុជា ចាញ់ហ្វីលីពីន ២-០ ក្នុងវគ្គកាត់សេចក្ដី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កីឡាករបាល់ទះលើឆ្នេរខ្សាច់កម្ពុជា នាថ្ងៃទី១២ ឧសភា បានប្រកួតចាញ់ទៅលើក្រុមហ្វីលីពីន ដោយលទ្ធផល ២-០ សិត ក្នុងវគ្គកាត់សេចក្ដី នៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ នៅឆ្នេរជំទាវម៉ៅ ខេត្តព្រះសីហនុ។

កីឡាករបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ប្រកួតចាញ់ក្រុមហ្វីលីពីន ដោយលទ្ធផល ២-០ សិត ក្នុងវគ្គកាត់សេចក្ដី ដោយក្រុមបាល់ទះកម្ពុជា ត្រូវបាត់បង់ ៣ពិន្ទុក្នុងវគ្គសន្សំពិន្ទុ ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រភេទកីឡាបាល់ទះលើឆ្នេរខ្សាច់ (បុរស)។ ដោយសារកីឡាករបាល់ទះលើឆ្នេរខ្សាច់មានការប្រកួតទាំងពូលA នឹងពូលB ហើយពូលA ឈ្នះឈុតA ហ្វីលីពីន ចំណែកពូលB ចាញ់ឈុតB ហ្វីលីពីន ត្រូវប្រកួតកាត់សេចក្ដីនៅវគ្គទី២ តែកីឡាករកម្ពុជាបានចាញ់ដោយពិន្ទុ។

គួរបញ្ជាក់ថា ថ្ងៃទី១២ ឧសភានេះផងក៏ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា(បុរស) នឹងត្រូវប្រកួតជាមួយក្រុមកីឡាករវៀតណាម នៅម៉ោង ២:៤០នាទីរសៀល ក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ ឆ្នាំ២០២៣៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង