Cctimesw1140xh150cm copy

ចិនចាត់ទុកថាអាម៉េរិកកំពុងតែ«បំពានច្បាប់»អន្តរជាតិជាតិជាខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអះអាងថា សហរដ្ឋអាម៉េរិកបានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលកំពុងដាក់ច្បាប់របស់ខ្លួនលើពិភពលោកឲ្យគេធ្វើតាម។ ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យរូបនេះបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ដែលថា ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនគ្រោងនឹងប្រើកិច្ចប្រជុំកំពូល G7 នាពេលខាងមុខដើម្បីទាមទារឱ្យប្រទេសចិនធ្វើសកម្មភាពដោយការទទួលខុសត្រូវជុំវិញកោះតៃវ៉ាន់។

លោក Wang បានប្រាប់កាសែត Global Times របស់ប្រទេសចិនបានលើកឡើងពីការរំពឹងទុកថាមេដឹកនាំ G7 នឹងស្នើឱ្យទីក្រុងប៉េកាំង "គោរពតាមច្បាប់អន្តរជាតិ" នៅពេលពួកគេជួបគ្នានៅប្រទេសជប៉ុននៅចុងខែនេះ។ លោកបន្ថែមថា"សម្រាប់ប្រទេសភាគច្រើន" ពាក្យ "ច្បាប់អន្តរជាតិ" មានន័យថាស្តង់ដារមូលដ្ឋាននៃទំនាក់ទំនងដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោកបានបន្តថា៖ «ទោះជាយ៉ាងណា នៅពេល G7 និយាយអំពីច្បាប់អន្តរជាតិ ពួកគេមានន័យថាច្បាប់លោកខាងលិច"ច្បាប់ទាំងនោះបម្រើផលប្រយោជន៍របស់ប្រទេសតិចតួចបំផុត រួមទាំង G7 ជាជាងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ"។

មន្ត្រីរូបនេះបានបន្ថែមថា “សហរដ្ឋអាម៉េរិកបានលុកលុយអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរី និងប្រទេសដទៃទៀតដែលតូចជាង និងខ្សោយជាងសហរដ្ឋអាម៉េរិក ដោយបានសម្លាប់ និងជម្លៀសជនស៊ីវិលស្លូតត្រង់រាប់សិបលាននាក់”៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង