តួកគី៖ លោក Kemal Kilicdaroglu ដែលជាប្រធានគណបក្សប្រឆាំងដ៏សំខាន់របស់ Türkiye បានព្រមានរុស្ស៊ីប្រឆាំងនឹងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសលោកពីរុស្សីត្រឹមតែប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតី និងសភាដែលនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែឧសភាខាងមុខនេះ។
លោក Kilicdaroglu មេដឹកនាំគណបក្សសាធារណៈរដ្ឋ (CHP) បានសរសេរនៅលើ Twitter ជាភាសាតួកគី និងរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ថា “ជាទីគោរពមិត្តភក្តិរុស្ស៊ី” ។ លោកបានអះអាងដោយមិនបញ្ជាក់លម្អិតថា៖ «ការបោះឆ្នោតខាងមុខនេះអាចនិងបណ្តាលប្រទេសមួយចំនួនលូកដៃរឿងផ្ទៃក្នុងរបស់ប្រទេសតួកគី»។ អ្នកនយោបាយរូបនេះបានព្រមានថា "ប្រសិនបើរុស្សីចង់បានមិត្តភាពដ៏យូរអង្វែងជាមួយតួកគីរុស្សីមិនត្រូវជ្រៀតជ្រែងការងារផ្ទៃក្នុងដល់ប្រទេសតួកគីឡើយ "។
លោក Kilicdaroglu បច្ចុប្បន្នគឺជាគណបក្សដ៏ធំដែលកំពុងប្រជែងតំណែងប្រធានាធិបតីដែលកំពុងកាន់អំណាចគឺលោក Recep Tayyip Erdogan ដែលបានដឹកនាំប្រទេសតាំងពីឆ្នាំ ២០១៤ ហើយបានបម្រើការជានាយករដ្ឋមន្ត្រីអស់រយៈពេល ១១ ឆ្នាំមុនពេលនោះ។
សេចក្តីថ្លែងការណ៍របស់មេដឹកនាំគណបក្សប្រឆាំងកើតឡើងបន្ទាប់ពីបេក្ខជនប្រធានាធិបតីមួយផ្សេងទៀតដែលជាប្រធានគណបក្សមាតុភូមិ Muharrem Ince បានធ្លាក់ចេញពីការឃោសនាបក្សកាលពីថ្ងៃព្រហស្បតិ៍ដោយអះអាងថា "យុទ្ធនាការបរិហារកេរ្តិ៍" ត្រូវបានធ្វើឡើងប្រឆាំងនឹងគាត់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយតួកគីលោក Ince បានប្រកាសពីការសម្រេចចិត្តរបស់គាត់ បន្ទាប់ពីវីដេអូមួយត្រូវបានបែកធ្លាយតាមអ៊ីនធឺណិត ដែលបង្ហាញថាគាត់មានទំនាក់ទំនងស្នេហាក្រៅឆាក និងជិះរថយន្តថ្លៃៗដែលជាការចំណាយថវិការបស់បក្សផ្ទាល់៕