ភ្នំពេញ៖ កីឡាករគុនខ្មែរ រុំ សំណាង នាថ្ងៃទី១១ ឧសភា ឈ្នះមេដាយមាសលើប្រភេទវិញ្ញាសាគុនខ្មែរ បន្ទាប់ពីយកឈ្នះកីឡាករមីយ៉ាន់ម៉ា TUN TUN MUNG ដោយពិន្ទុដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
កីឡាករគុនខ្មែរ រុំ សំណាង បានយកឈ្នះទៅលើកីឡាករមីយ៉ាន់ម៉ា TUN TUN MUNG ក្នុងវិញ្ញាសារគុនខ្មែរ ដោយដោយពិន្ទុ ក្នុងប្រភេទទម្ងន់៨១ គីឡូក្រាម (បុរស) ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហាញ់នូវអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលកីឡាករគុនខ្មែរកម្ពុជាទទួលបានមេដាយមាស នឹងមេដាយប្រាក់ នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម។
គួរបញ្ជាក់ថា កីឡាករគុនខ្មែរដែលបានឈ្នះមេដាយមាស រួមមានកីឡាករ ឃុន ឡាំងកូសុីន, ឃុន បូរ៉ា, ឈុន វ៉ាន់ថង, ទិត សោភ័ណ្ឌ,ឡៅ ចន្ទ្រា និងកីឡាការិនី ទូច ចាន់វត្តី រីឯកីឡាការិនី មើយ សុឹង, ទួន ស្រីភីន ទទួលបានមេដាយ ប្រាក់។ ហើយក៏ជាប្រវត្តិសាស្រ្តដែលកម្ពុជាដាក់បញ្ជូលកីឡាករគុនខ្មែរ ក្នុងព្រឹត្តិការណ៍សុីហ្គេមជាលើកដំបូង នៅកម្ពុជា៕