Cctimesw1140xh150cm copy

កីឡាករគុនខ្មែរ ឃុន បូរ៉ា ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កីឡាករគុនខ្មែរ ឃុន បូរ៉ា នាថ្ងៃទី១១ ឧសភា ឈ្នះមេដាយមាសលើប្រភេទវិញ្ញាសាគុនខ្មែរ បន្ទាប់ពីយកឈ្នះកីឡាករឡាវ SOUBINH BAHXADETH អោយបោះបង់ការប្រកួត ការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

កីឡាករគុនខ្មែរ ឃុន បូរ៉ា បានយកឈ្នះទៅលើកីឡាករឡាវ SOUBINH BAHXADETH ក្នុងវិញ្ញាសារគុនខ្មែរ ដណ្ដើមបានមេដាយមាសវាយឈ្នះកីឡាករឡាវបោះបង់ការប្រកួត នៅទឹកទី១ ក្នុងប្រភេទទម្ងន់៦៣,៥ គីឡូក្រាម (បុរស) ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហាញ់នូវអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលកីឡាករគុនខ្មែរកម្ពុជាទទួលបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម។

គួរបញ្ជាក់ថា កីឡាករគុនខ្មែរដែលបានឈ្នះមេដាយមាស រួមមានកីឡាករ ភុន ពិសិដ្ឋ, ម៉ាប់ ធារ៉ា, ខាំ ខ្លានាង, ហ៊ឹម គឹមរៀង, ឡៅ ចិត្រា, ឃុន ឡាំងកូសុីននិងកីឡាករឈុន វ៉ាន់ថង និងកីឡាការិនី ទូច ចាន់វត្តី រីឯកីឡាការិនី សំ សំណាង, មើយ សុឹង បានមេដាយ ប្រាក់។ ហើយក៏ជាប្រវត្តិសាស្រ្តដែលកម្ពុជាដាក់បញ្ជូលកីឡាករគុនខ្មែរ ក្នុងព្រឹត្តិការណ៍សុីហ្គេមជាលើកដំបូង នៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង