Cctime 6monthsfree desktop
Cc times  web banner kh (2)

តំបន់ព្រំដែនរុស្សីបីត្រូវបានរងការវាយប្រហារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ព្រំដែនរុស្សី

រុស្សី៖ អភិបាលខេត្ត Aleksandr Bogomaz បាននិយាយនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមួយគ្រឿងបានវាយប្រហារអគាររដ្ឋាភិបាលក្នុងតំបន់ Bryansk របស់ប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន។ ការវាយឆ្មក់របស់ UAV និងការបាញ់កាំភ្លើងធំត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងតំបន់ Belgorod និង Kursk របស់ប្រទេសរុស្ស៊ី ដែលមានព្រំប្រទល់ជាប់ជាមួយអ៊ុយក្រែនផងដែរ។

លោក Bogomaz បាននិយាយថា ការវាយឆ្មក់ធ្វើឡើងនៅក្នុងទីក្រុង Starodub ដែលជាទីក្រុងដែលមានមនុស្ស ១៧,០០០ នាក់ ហើយថាគ្មាននរណាម្នាក់រងរបួសនោះទេ។

អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បានសរសេរនៅលើបណ្តាញ Telegram របស់គាត់កាលពីល្ងាចថ្ងៃពុធថា យន្តហោះគ្មានមនុស្សបើកចំនួនពីរ "បានផ្ទុះនៅលើតំបន់លំនៅដ្ឋានមួយ" ដែលបំផ្លាញផ្ទះពីរ និងរថយន្តមួយ។ មួយម៉ោងក្រោយមក គាត់បាននិយាយថា UAV ទីបីត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស។

ប៉ុន្មានម៉ោងក្រោយមក អភិបាលក្រុង Kursk លោក Roman Starovoyt បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មីស៊ីលចំនួន ៥ បានវាយប្រហារបណ្តាញអគ្គិសនីនៅក្នុងភូមិ Tyotkino បណ្តាលឱ្យដាច់ចរន្តអគ្គិសនីមួយផ្នែក។

តំបន់ព្រំដែនរុស្ស៊ីត្រូវបានបាញ់ផ្លោងម្តងហើយម្តងទៀតជាគោលដៅដោយយន្តហោះគ្មានមនុស្សបើកចាប់តាំងពីក្រុងម៉ូស្គូបានបើកប្រតិបត្តិការយោធានៅអ៊ុយក្រែនជាងមួយឆ្នាំមុន។ កាលពីថ្ងៃពុធ ការបាញ់ផ្លោងនៅទីក្រុង Shebekino ក្នុងតំបន់ Belgorod បានឆក់យកជីវិតមនុស្សម្នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង