Cctimesw1140xh150cm copy

ចិនផ្តល់«រថយន្តអគ្គិសនី»ជាង៣០០គ្រឿងដល់ឥណ្ឌូនេស៊ីសម្រាប់កិច្ចប្រជុំអាស៊ាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌូនេស៊ី៖ ក្រុមហ៊ុនឡានអគ្គិសនីចិន China Wuling Car បានប្រកាសផ្តល់រថយន្តអគ្គិសនីជាង៣០០គ្រឿងដល់ប្រទេសឥណ្ឌូនេស៊ីដើម្បីជួយសម្រួលដល់កិច្ចប្រជុំអាស៊ានលើកទី៤២ដែលកំពុងតែប្រព្រឹត្តិនៅក្នុងប្រទេសឥណ្ឌូនេស៊ីពីចន្លោះថ្ងៃទី ១០-១១ ខែឧសភានេះ។

លោក Dian Asmahani នាយកយីហោ និងទីផ្សារសម្រាប់ក្រុមហ៊ុន Wuling Sales Indonesia បាននិយាយថា Wuling មានមោទនភាពដែលជាផ្នែកមួយនៃសេវាកម្មនេះសម្រាប់កិច្ចប្រជុំកំពូល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី EVក្នុងតំបន់អាស៊ីអាគ្នេយ៍។

ដូចទៅនឹងប្រធានក្រុមប្រទេស 20 (G20) របស់ខ្លួនកាលពីឆ្នាំមុនដែរ ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្នបានប្រើប្រាស់ព្រឹត្តិការណ៍កិច្ចប្រជុំកំពូលនេះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី EV នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលជាជំហានសំខាន់ដែលវាចាត់ទុកថានៅក្នុង ការផ្លាស់ប្តូរថាមពលថ្មីក្នុងស្រុក និងក្នុងតំបន់ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។

រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសពីគោលនយោបាយដើម្បីទាក់ទាញការវិនិយោគសម្រាប់ការអភិវឌ្ឍខ្សែសង្វាក់ឧស្សាហកម្ម EV ហើយខ្លួនមានគម្រោងផ្តល់ការលើកទឹកចិត្តសម្រាប់ការលក់ម៉ូតូអគ្គិសនីចំនួន ២០០,០០០ គ្រឿង និងរថយន្តអគ្គិសនីចំនួន ៣៥,៩០០ គ្រឿងនៅចុងឆ្នាំនេះ។

ក្នុងឆ្នាំ 2022 ទិន្នន័យផ្លូវការបានបង្ហាញថា ទីផ្សាររថយន្តឥណ្ឌូនេស៊ី លក់បានប្រហែល ១.០៤៨ លានគ្រឿង រួមទាំងរថយន្ត Wuling ជាង ៣០,០០០ គ្រឿង ឬ ២.៩ ភាគរយ ទោះជាយ៉ាងណាក៏ដោយ ម៉ូដែល Wuling Air EV ជាប់ចំណាត់ថ្នាក់កំពូលក្នុងការលក់រថយន្តថាមពលថ្មី (NEV) ។ ដែលស្មើនឹងជាង ៧៨ ភាគរយនៃចំនួនសរុបរបស់វា។

ក្រុមហ៊ុន Wuling Motors Indonesia ប្រតិបត្តិការជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តធំរបស់ចិន SAIC-GM-Wuling (SGMW) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង SAIC Motor, General Motors និង Liuzhou Wuling Motors ដែលមានមូលដ្ឋាននៅទីក្រុង Liuzhou តំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។ បច្ចុប្បន្ននេះ Wuling មានក្រុមហ៊ុនចែកចាយក្នុងស្រុកជាង ១៥០ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងរថយន្តសរុបចំនួន ៨ ប្រភេទដែលផលិត និងលក់ក្នុងស្រុក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង