681 ezgif.com resize
Swift cc time

កីឡាករគុនខ្មែរ ហុីម គឹមរៀង ឈ្នះមេដាយមាស ក្រោយផ្ដួលកីឡាករឡាវ នៅសុីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ ទូរទស្សន៍ជាតិកម្ពុជា

ភ្នំពេញ៖ កីឡាគុនខ្មែរ ហុីម គីមរៀង នាថ្ងៃទី១០ ឧសភា ទទួលបានមេដាយមាសក្រោយឈ្នះកីឡាករឡាវ កីឡាករ SOUKNA KEOTHATALATH ដោយវាយឲ្យកីឡាករវៀតណាម ដោយពិន្ទុ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

កីឡាករគុនខ្មែរ ហុីម គឹមរៀង បានយកឈ្នះទៅលើកីឡាករឡាវ SOUKNA KEOTHATALATH ក្នុងវិញ្ញាសារគុនខ្មែរ ដោយវាយកីឡាកឡាវ បោះបង់ការប្រកួត ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម (បុរស) ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើនបានបង្ហាញ់នូវអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលកីឡាករគុនខ្មែរកម្ពុជាទទួលបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម។

គួរបញ្ជាក់ថា ក្រុមកីឡាគុនខ្មែរ ជាប្រវត្តិសាស្រ្តដែលកម្ពុជាដាក់បញ្ជូលក្នុងព្រឹត្តិការណ៍សុីហ្គេមជាលើកដំបូង នៃវិញ្ញាសាគុនខ្មែរ នៅកម្ពុជា៕ 

Khcct banner

អត្ថបទទាក់ទង