អាម៉េរិក៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់កាសែត Washington Post ថា រដ្ឋជាសមាជិកទាំងអស់បានយល់ព្រមស្វាគមន៍អ៊ុយក្រែនចូលជាសមាជិកថ្មី។ លោកក៏បានបង្ហាញផងដែរថា ប្លុកយោធាដែលដឹកនាំដោយអាម៉េរិកបានចាប់ផ្តើមគាំទ្រក្រុងកៀវចូលក្នុងណាតូតាំងពីក្នុងឆ្នាំ ២០១៤ មកម្លេះ។
នៅក្នុងបទសម្ភាសន៍ដែលបានធ្វើឡើងកាលពីសប្តាហ៍មុននៅទីស្នាក់ការកណ្តាលនៅទីក្រុងប្រ៊ុចសែលរបស់ប្លុកណាតូ លោក Stoltenberg បានឲ្យដឹងថា "សម្ព័ន្ធមិត្តណាតូទាំងអស់យល់ព្រមថាអ៊ុយក្រែននឹងក្លាយជាសមាជិកនៃសម្ព័ន្ធភាព" ។
Stoltenberg បានគូសបញ្ជាក់ថា NATO បច្ចុប្បន្នកំពុងជួយក្រុងគៀវ"ការផ្លាស់គោលលទ្ធិ និងស្តង់ដារនៃសម័យសូវៀត" ហើយក្លាយជា "អន្តរប្រតិបត្តិការជាមួយកងកម្លាំងណាតូ" ខណៈពេលដែលការកែទម្រង់ និងទំនើបកម្មស្ថាប័នយោធា និងការពារជាតិរបស់ពួកគេកំពុងតែវិវត្តន៍។
យោងតាមលោក Stoltenberg អង្គការណាតូមានភារកិច្ចជាមូលដ្ឋានចំនួនពីរគឺ "នៅក្នុងសង្រ្គាម" មួយគឺ "គាំទ្រអ៊ុយក្រែន" មួយទៀតដើម្បីទប់ស្កាត់ការកើនឡើងវិញនៃសហភាពសូវៀត "ដោយបញ្ជាក់យ៉ាងច្បាស់ថាយើងមិនមែនជាភាគីនៃជម្លោះនោះទេ។ លោកបានអះអាងថា ការដាក់ពង្រាយកងទ័ពចំនួន ៤០,០០០ នាក់ទៅកាន់អឺរ៉ុបខាងកើតក៏កំពុងជួយជៀសវាងការកើនឡើងជាមួយរុស្ស៊ីផងដែរ។
អតីតនាយករដ្ឋមន្ត្រីន័រវេស ដែលបានគ្រប់គ្រងអង្គការ NATO តាំងពីខែតុលា ឆ្នាំ ២០១៤ ក៏បានបង្ហាញផងដែរថា សហរដ្ឋអាម៉េរិក កាណាដា និងចក្រភពអង់គ្លេសបានផ្តល់ការគាំទ្រ ៧៨% ដល់អ៊ុយក្រែន ហើយបានធ្វើការបណ្តុះបណ្តាលកងទ័ពរបស់ក្រុងគៀវ តាំងពីឆ្នាំ ២០១៤៕