Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

អាស៊ានថ្កោលទោសមីយ៉ាន់ម៉ា វាយប្រហារលើក្បួនត្រួតពិនិត្យអាស៊ាននៅមីយ៉ាន់ម៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌូនេស៊ី៖ មេដឹកនាំអាស៊ាន នាថ្ងៃទី ១០ខែឧសភានេះបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការវាយប្រហារនាពេលថ្មីៗនេះលើក្បួនរថយន្តរបស់មជ្ឈមណ្ឌល AHA និង ក្រុមត្រួតពិនិត្យអាស៊ាននៅប្រទេសមីយ៉ាន់ម៉ា។ ប្រមុនមេដឹកនាំអាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកំពុងកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានជំរុញឲ្យមានមីយ៉ាន់ម៉ាធ្វើការដោះស្រាយជាបន្ទាន់ជុំវិញហេតុការវាយប្រហារលើរថយន្តរបស់ក្រុមត្រួតពិនិត្យអាស៊ាននៅប្រចាំប្រទេសមីយ៉ាន់ម៉ា។

អាស៊ានបានស្នើឲ្យមីយ៉ាន់ម៉ាធ្វើការបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ និងការប្រើប្រាស់កម្លាំង ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ ការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា និងការសន្ទនាថ្នាក់ជាតិរួមជាមួយថ្នាក់ដឹកនាំអាស៊ាន។

គួរបញ្ជាក់ថាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី ក្នុងក្របខ័ណ្ឌអាស៊ានធ្វើឡើង ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង