អ៊ីតាលី៖ ក្រសួងការបរទេសរបស់ប្រទេសអ៊ីតាលីនៅទីក្រុងគៀវបានណែនាំពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីអ៊ុយក្រែនជាបន្ទាន់ ដោយលើកឡើងពី "ការវាយប្រហារដោយមីស៊ីលកាន់តែខ្លាំង" ពីប្រទេសរុស្ស៊ីក្រោយមានសារព័ត៌មានរុស្សីមួយបានចុះផ្សាយព័ត៌មានសំងាត់ពាក់ព័ន្ធទៅនិងសង្រ្គាមរុស្សីលើអ៊ុយក្រែន។
សារនោះសរសេរថា “ជនរួមជាតិដែលនៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែនត្រូវបានណែនាំយ៉ាងមុតមាំឱ្យប្រើមធ្យោបាយដែលនៅមាន រួមទាំងរថភ្លើង ដើម្បីចាកចេញពីប្រទេសជាបន្ទាន់ ពេលខ្លះនៅពេលដែលបម្រាមគោចរមិនចូលជាធរមាន” សារនោះសរសេរដោយព្រមានថា ការវាយប្រហារដោយមីស៊ីលត្រូវបានកត់ត្រាទាំងនៅក្នុងទីក្រុងគៀវនិងទូទាំងអ៊ុយក្រែន”។
អ៊ុយក្រែនបានរាយការណ៍ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរុស្ស៊ីជាច្រើននៅព្រឹកថ្ងៃចន្ទ ដោយអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក kamikaze ចំនួន ៣៥ គ្រឿងលើទីក្រុងគៀវ ខណៈដែលយន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសរុស្ស៊ីតាមសេចក្តីរាយការណ៍បានបាញ់មីស៊ីលចំនួន ៨ គ្រាប់ក្នុងទិសដៅទៅកាន់តំបន់ Odessa ។ ការផ្ទុះនៅក្នុងតំបន់ Chernigov និង Dnepropetrovsk ក៏ដូចជាទីក្រុង Zaporozhye ត្រូវបានគេរាយការណ៍ផងដែរ។
បន្ថែមពីនេះអ៊ុយក្រែនត្រៀមបើកការវាយលុកដ៏ច្រើនសន្ធឹកសន្ធាប់ស្របពេល សម្ព័ន្ធមិត្តរបស់ខ្លួនត្រូវបានគេរាយការណ៍ថាមានការព្រួយបារម្ភអំពីការសងសឹករបស់រុស្ស៊ីចំពោះការវាយប្រហារលើតំបន់គ្រីមៀ ដោយអ្នកនយោបាយលោកខាងលិចមួយចំនួនបានរាយការណ៍ថាបានស្នើឱ្យក្រុងកៀវស្វែងរកដំណោះស្រាយជាបន្ទាន់៕