ភ្នំពេញ៖ កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា នាថ្ងៃទី៤ មេសា បានបង្ហាញនូវអារម្មណ៍សោកស្ដាយ ក្រោយបាត់បង់ឱកាសដណ្ដើមមេដាយមាសមេដាយក្រោយចាញ់កីឡាការិនីហ្វីលីពីន Kaila Isip Napolis ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា។
កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ត្រូវបានចាញ់កីឡាការិនីហ្វីលីពីន Kaila Isip Napolis ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយលទ្ធផល ២-០។ ហើយកីឡាការិនីកូនកាត់ខ្មែរ-អាមេរិករូបនេះ ទទួលបានត្រឹមមេដាយប្រាក់។ សូមបន្ថែមថា ក្រោយចាញ់កីឡាហ្វីលីពីននៅវគ្គផ្ដាច់ព្រ័ត្រ ខាន់ ចេសា បានយកឈ្នះកីឡាការិនីមកពីប្រទេសសិង្ហបុរី វៀតណាម ថៃ ឲ្យបោះបង់ការប្រកួតទាំងអស់ផងដែរ។
គួរបញ្ជាក់ កីឡាករជឺជីតស៊ូបុរស ដណ្ដើបានមេដាយមាសដល់កម្ពុជាមុនដំបូងគេនៅក្នុងព្រីតិ្តការណ៍កីឡាសុីហ្គេមលើកទី៣២ នៅកម្ពុជា មានកីឡាករ គង់ម៉ូណា មិថុរ៉ា និងទូច ពិក្កដា ក្រោយយកឈ្នះកីឡាករថៃនៅវគ្គផ្ដាច់ព្រ័ត្រ។