ជប៉ុន៖ បុរសវៀតណាមម្នាក់បានស្លាប់ពេលកំពុងឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសជប៉ុនកាលពីថ្ងៃទី ២៩ មេសា ហើយមូលហេតុនៃការស្លាប់របស់គាត់មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។ សារព័ត៌មាន Mainichi បានរាយការណ៍ថា បុរសនោះមានអាយុ ២៩ ឆ្នាំនៅប៉ុស្តិ៍ប៉ូលីសក្នុងខេត្ត Ibaraki ក្រោយមកក៏បានដួលសន្លប់ភ្លាមៗ ។
គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យព្រោះតែអាការៈស្លេកស្លាំងរបស់គាត់។ បុរសនោះត្រូវបានចាប់ខ្លួនដំបូងកាលពីថ្ងៃទី ២០ ខែមេសា ដោយចោទប្រកាន់ថាបានបំពានគោលនយោបាយអន្តោប្រវេសន៍ និងជនភៀសខ្លួន។នៅពេលចាប់ខ្លួន គាត់មានរបួសស្មា ហើយត្រូវបានគេវេជ្ជបញ្ជាឱ្យលេបថ្នាំបំបាត់ការឈឺចាប់នៅមន្ទីរពេទ្យ ។ប៉ូលិសបាននិយាយថា នៅព្រឹកថ្ងៃដែលគាត់ស្លាប់ គាត់បានហូបអាហារពេលព្រឹកតិចតួចប៉ុណ្ណោះ។ ដោយប៉ូលិសអះអាងថាការស៊ើបអង្កេតកំពុងបន្ត៕