ភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់បុរស ក្នុងពូល A នាថ្ងៃទី២ ឧសភា នឹងត្រូវប្រកួតជើងទី២ ស្ថិតក្នុងពូល A ដែលក្រុមមីយ៉ាន់ម៉ា នឹងត្រូវប្រកួតជាមួយក្រុមទីម័រខាងកើត ចំណែកក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមហ្វីលីពីន នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣។
ការប្រកួតជើងទី២ ក្នុងកីឡាបាល់ទាត់បុរស ពូល A ក្រុមដែលត្រូវប្រកួតវគ្គដំបូង រួមមានក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ប៉ះក្រុមជម្រើសជាតិក្រុមទីម័រខាងកើត ហើយក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិហ្វីលីពីន ក្នុងវគ្គសន្សំពិន្ទុ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ក្នុងការប្រកួតជើងទី១ ក្នុងពូល A ក្រុមជម្រើសជាតិកម្ពុជា យកឈ្នះទីរម័រខាងកើត ទទួលបាន ៣ពិន្ទុ ដែលមានពិន្ទុស្មើជាមួយក្រុមឥណ្ឌូនេស៊ី ខណៈក្រុមហ្វីលីពីន នឹងទាំងក្រុមទីម័រខាងកើត មិនទាន់មានពិន្ទុនៅឡើយ៕