ចិន៖ ក្រុមអ្នកបើកយន្តហោះថ្មីរបស់ចិនបានបញ្ចប់ការហ្វឹកហ្វឺនហោះហើរទោលជាលើកដំបូងរបស់ពួកគេជាមួយនឹងយន្តហោះចម្បាំង J-15 ដែលដឹកតាមនាវាកាលពីពេលថ្មីៗនេះ។ សិក្ខាកាមពីឡុតបានឆ្លងកាត់កម្មវិធីហ្វឹកហ្វឺនយ៉ាងម៉ត់ចត់ រួមទាំងការហោះហើរយន្តហោះ J-15 លើអាកាសយានដ្ឋានដែលបានកំណត់ និងចុះចតយន្តហោះចម្បាំងនៅលើផ្លូវដែលមានឧបសគ្គខ្លាំងផងដែរ។
លោក Shen Chunhui អ្នកបើកយន្តហោះមកពីសាកលវិទ្យាល័យ Navy Aviation University បានថ្លែងឲ្យដឹងថា "ខ្ញុំពិតជារំភើបណាស់ក្នុងការហោះហើរយន្តហោះចម្បាំង J-15 ដោយឯករាជ្យជាលើកដំបូង។ តាមរយៈការបណ្តុះបណ្តាល ខ្ញុំបានបង្កើនជំនាញបន្ថែមទៀត រួមទាំងការយល់ដឹងអំពីស្ថានភាពនៅលើអាកាស ការសម្របសម្រួលលើអាកាស និងការវាយប្រហារផ្សេងៗ។ លោកបន្ថែមថាខ្ញុំធ្វើមិនទាន់បានល្អឥតខ្ចោះនោះទេ ហើយខ្ញុំនិងខិតខំធ្វើការដើម្បីក្លាយជាអ្នកបើកយន្តហោះចម្បាំងដ៏ល្អឥតខ្ចោះតាមដែលខ្ញុំអាចធ្វើបាន។
កងទ័ពជើងទឹកចិនបានចាប់ផ្តើមជ្រើសរើសសិក្ខាកាមអ្នកបើកយន្តហោះដោយផ្ទាល់ពីអ្នកជ្រើសរើសថ្មីក្នុងឆ្នាំ ២០២០ដោយបង្កើតក្រុមបើកបរវ័យក្មេងជាច្រើន។
បន្ថែមពីនេះនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១២ នាវាផ្ទុកយន្តហោះទីមួយរបស់ចិន ឈ្មោះ Liaoning បានសម្រេចជោគជ័យនៃការបើកសាកល្បងលើកដំបូងរបស់ខ្លួន និងការចុះចតដោយជោគជ័យ។ យន្តហោះ J-15 ជាយន្តហោះចម្បាំងដែលមានមូលដ្ឋានលើនាវាផ្ទុកយន្តហោះពហុគោលបំណងជំនាន់ទីមួយរបស់ប្រទេសចិន៕