ព្យុងយ៉ាង៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមាននាថ្ងៃសៅរ៍នេះថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលមានបំណងពង្រឹងការរារាំងប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹងនាំឱ្យមាន "គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ" ។
សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងបានប្តេជ្ញាក្នុងសប្តាហ៍នេះថា កូរ៉េខាងជើងនឹងប្រឈមមុខនឹងការឆ្លើយតបនុយក្លេអ៊ែរ និង "ការបញ្ចប់" នៃភាពជាអ្នកដឹកនាំរបស់លោកគឹមជុងអ៊ុន ប្រសិនបើខ្លួនប្រើនុយក្លេអ៊ែរប្រឆាំងនឹងសម្ព័ន្ធមិត្ត ដូចដែលប្រធានាធិបតីនៃប្រទេសទាំងពីរបានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងការឆ្លើយតបលើកដំបូងរបស់ទីក្រុងព្យុងយ៉ាងចំពោះកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Kim Yo Jong បាននិយាយថា កូរ៉េខាងជើងនៅតែប្តេជ្ញាចិត្តការពារប្រទេសរបស់ខ្លួនដោយប្រើប្រាស់នុយក្លេអ៊ែរប្រសិនបើកូរ៉េខាងជើងប្រឈមនិងហានិភ័យ" ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងសមភាគីអាម៉េរិកលោក Joe Biden កាលពីថ្ងៃពុធបានចេញសេចក្តីថ្លែងការណ៍ ដោយជំរុញឱ្យមាននុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិកលើប្រទេសកូរ៉េខាងត្បូង ស្របពេលដែលអាម៉េរិកកាន់តែព្រួយបារម្ភចំពោះការឈ្លានពានរបស់ទីក្រុងព្យុងយ៉ាង។
ទីក្រុងព្យុងយ៉ាងបានអនុវត្តការបាញ់បង្ហោះប្រឆាំងទណ្ឌកម្មដ៏ទៃទៀតក្នុងឆ្នាំ ២០២៣ រួមទាំងការបាញ់សាកល្បងកាំមីស៊ីលផ្លោងដំបូងបង្អស់របស់ប្រទេសកូរ៉េខាងជើង ដែលជារបកគំហើញបច្ចេកទេសដ៏សំខាន់សម្រាប់យោធារបស់លោក គីម ជុងអ៊ុន។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាការឆ្លើយតប ដោយរៀបចំសមយុទ្ធយោធារួមគ្នាជាមួយនឹងយន្តហោះបំបាំងកាយកម្រិតខ្ពស់ និងទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏ល្បីរបស់សហរដ្ឋអាម៉េរិកដើម្បីឆ្លើយតបទៅកាន់កូរ៉េខាងជើង៕