Cctimesw1140xh150cm copy

ចិនបើកការវះកាត់«ធ្មេញខ្លា»ស៊ីបេរី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សត្វខ្លាស៊ីបេរី

ចិន៖ សត្វខ្លាស៊ីបេរីមួយក្បាលនៅខេត្ត Jilin ភាគឦសាននៃប្រទេសចិន បានទទួលការវះកាត់ធ្មេញពិសេសមួយ។ ខ្លាស៊ីបេរីអាយុ ១៨ ឆ្នាំនេះមានឈ្មោះ Tianxin ត្រូវទទួលការវះកាត់ធ្មេញដ៏ពិសេសនៅសួនសត្វ Changchun បន្ទាប់ពីអ្នកថែរក្សាបានកត់សម្គាល់ឃើញថាខ្លាមួយក្បាលនេះកំពុងមានបញ្ហាធ្មេញជាខ្លាំងដែលអាចនិងឲ្យវាបាត់បង់ជីវិតបើមិនសង្រ្គោះទាន់ពេល។

អ្នករក្សាបានសង្កេតឃើញថា Tianxin ថ្គាមស្តាំរបស់ខ្លានេះមានសភាពហើម ហើយវាបានចាប់ផ្តើមកាត់បន្ថយការស៊ីអាហារផ្សេងៗ។ ក្រោយពេលពិនិត្យរាងកាយរួច បានរកឃើញថា ពុកចង្ការខាងលើផ្នែកខាងស្តាំនៃមាត់របស់ខ្លាបានបាត់ ដោយមានធ្មេញដែលនៅសេសសល់ បណ្តាលឲ្យហូរឈាមអញ្ចាញធ្មេញយ៉ាងធ្ងន់ធ្ងរ។

ជាលទ្ធផល ខ្លាទម្ងន់ ១៥០ គីឡូក្រាមត្រូវបានដាក់ក្រោមការប្រើថ្នាំសន្លប់ ដើម្បីឲ្យពេទ្យធ្វើការដកធ្មេញរបស់វាចេញ។

រូបភាពវីដេអូបានបង្ហាញបុគ្គលិកជុំវិញសត្វខ្លាដ៏ធំក្នុងអំឡុងពេលដំណើរការ ដោយអ្នកជំនាញបសុពេទ្យពន្យល់ថា ពួកគេត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមក្នុងអំឡុងពេលប្រតិបត្តិការ ដោយសារខ្លាចមួយនេះកាចនិងវ័យកាន់តែចាស់។

លោក Di Haiyang ប្រធានមន្ទីរពេទ្យបសុពេទ្យក្រោមសួនសត្វ Changchun Zoological and Botanical Park បាននិយាយថា ខ្លានេះមានអាយុច្រើន ដូច្នេះហានិភ័យអំឡុងពេលប្រើថ្នាំសន្លប់គឺខ្ពស់ជាងហើយអាចនិងប្រឈមបញ្ហាផ្សេងៗទៀត។

បន្ទាប់ពីចំណាយពេលពីរបីថ្ងៃដើម្បីសម្រាក និងជាសះស្បើយ អ្នកថែរក្សាបាននិយាយថា ស្ថានភាពផ្លូវកាយ និងផ្លូវចិត្តរបស់សត្វខ្លាដ៏ចំណាស់មួយក្បាលនេះហាក់មានសភាពដូចធម្មតាឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង