Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ធី សុវណ្ណាថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

ភ្នំពេញ៖ អតីតយុវជនប្រឆាំងដ៏លេចធ្លោ និងដែលក្រោយមកបានស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺលោកស្រី ធី សុវណ្ណាថា ស្ថិតក្នុងចំណោមមន្រ្តី៦រូបដែលត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតាំងជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ។

យោងតាមសេចក្តីប្រកាសស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការដែលចុះហត្ថលេខាដោយសម្ដេចឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកស្រី ធី សុវណ្ណថា ស្ថិតក្នុងលំដាប់អភិបាលរងលេខរៀងចុងក្រោយគេ ដោយសារស្រ្តីក្លាហានក្នុងវិស័យនយោបាយរូបនេះ មានឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៥ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតទីក្រុងថ្មី ក្នុងខេត្តកណ្តាល គឺទីក្រុងអរិយក្សត្រ​ និងបានតែងតាំងមន្ត្រីបន្ថែមជាអភិបាលរងលោក ផុន គឹមឡុង, លោក ស៊ឺង សុផាន់ណា, លោក ជា ហ៊ោ និងលោក ចាន់ គឿយ។ មន្រ្តីប្រុសៗទាំង៥នេះ សុទ្ធតែមានឋាន្តរស័ក្ដិមន្រ្តីបច្ចេកទេសជាន់ខ្ពស់ និងឧត្តមមន្រ្តី ចាប់ពីថ្នាក់លេខ១ ដល់ថ្នាក់លេខ៥។



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង