Cctimesw1140xh150cm copy

រុស្សីបើកការវាយលុក«ឃ្លាំងរំសេវ»អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov 

រុស្សី៖ កងកម្លាំងយោធាពិសេសរបស់រុស្សីបានអះអាងថាខ្លួនបានវាយប្រហារឃ្លាំងរំសេវរបស់អ៊ុយក្រែន និងគោលដៅយោធាផ្សេងទៀតនៅកន្លែងជាច្រើនរបស់ប្រទេសអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានអះអាងថា ខ្លួនក៏បានវាយប្រហារគោលដៅយោធារុស្ស៊ីជាច្រើនកន្លែងផងដែរ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានគូសបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីបានបន្តវាយប្រហារគោលដៅរួមមានគោលដៅយោធាអ៊ុយក្រែនក្នុងទិសដៅ រួមមានតំបន់ Kupyansk, Krasny Liman និងកន្លែងផ្សេងៗទៀត។ លោកបន្ថែមថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីក៏បានវាយប្រហារឃ្លាំងរំសេវនៃកងពលតូចការពារដែនដីទី ១០៨ និងឃ្លាំងរំសេវនៃកងពលតូចយន្តទី ៧២ ក្នុងទីក្រុង Donetsk ផងដែរ។

ទាហានរុស្ស៊ីក៏បានបំផ្លាញប្រព័ន្ធកាំភ្លើងធំ M777 ដែលផលិតដោយសហរដ្ឋអាម៉េរិកនៅតំបន់ Kherson ផងដែរ។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU) បានអះអាងនៅថ្ងៃតែមួយថា កងទ័ពរុស្ស៊ីបានប្រមូលផ្តុំកម្លាំងសំខាន់ៗរបស់ខ្លួន ដើម្បីបើកការវាយប្រហារក្នុងទិសដៅជាច្រើនដូចជា Bakhmut, Avdiivka និង Maryinka ។ ទាហានអ៊ុយក្រែនបានវាយបកលើការវាយប្រហាររបស់រុស្ស៊ីក្នុងរយៈពេល២៤ម៉ោងកន្លងមក។ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបំផុតបានកើតឡើងនៅជុំវិញតំបន់ Bakhmut និង Maryinka៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង