Cctimesw1140xh150cm copy

ថៃទទួលស្វាគមន៍ការចូលចតនៃ«កប៉ាល់ចិន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កប៉ាល់ចិនចុះចតនៅថៃ

ថៃ៖ ប្រទេសថៃបានទទួលកប៉ាល់ចុះចតនៅទឹករបស់ខ្លួនផ្ទាល់ដែលជាកប៉ាល់ចម្បាំងចិន។ ដោយពិធីសា្វគមន៍មួយបានធ្វើឡើងកាលពីថ្ងៃអង្គារនៅឯមូលដ្ឋានទ័ពជើងទឹក Sattahip ក្នុងខេត្តឈុនបុរី ភាគខាងត្បូងប្រទេស។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Choengchai Chomchoengpaet អគ្គមេបញ្ជាការនៃកងទ័ពជើងទឹកថៃ និងមានការចូលរួមពីមន្ត្រីការពារជាតិថៃ នាយទាហានជើងទឹក និងតំណាងរដ្ឋាភិបាល។

វេទិកាចុះចតដែលមានឈ្មោះថា HTMS Chang មិនត្រឹមតែជាការចាប់ផ្តើមដ៏ល្អនៃយុទ្ធសាស្ត្ររយៈពេល ២០ ឆ្នាំ (2017-2036) របស់កងទ័ពជើងទឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងចិន និងថៃ ក៏ដូចជាកងទ័ពជើងទឹកនៃប្រទេសទាំងពីរផងដែរ។

លោក Choengchai Chomchoengpaet អគ្គមេបញ្ជាការនៃកងទ័ពជើងទឹកថៃបានឲ្យដឹងថា "នាវាចុះចត amphibious ដ៏ធំដំបូងគេដែលសាងសង់ដោយប្រទេសចិនសម្រាប់ប្រទេសផ្សេងទៀតត្រូវបានបញ្ជូនទៅប្រទេសថៃ។ វាបង្ហាញពីទំនាក់ទំនងមិត្តភាពរវាងចិន ប្រទេសចិនអាចជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរថែមទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង