Cctimesw1140xh150cm copy

«មនុស្ស១៦នាក់ស្លាប់»ក្នុងការបំផ្ទុះឃ្លាំងអាវុធរបស់ប៉ូលីសប៉ាគីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អាគារបែកបាក់ក្រោយមានការបំផ្ទុះគ្រាប់បែក

ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មនុស្ស ១៦នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកពីរលើក ដែលផ្ទុះឡើងនៅស្ថានីយប៉ូលីសមួយ នៅភាគពាយព្យប្រទេសប៉ាគីស្ថាន។

លោក Shafiullah Khan Gandapur មន្ត្រីប៉ូលិសក្នុងតំបន់បាននិយាយថា ក្រៅពីអ្នកស្លាប់ និងរបួស អគារជាច្រើនត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការបំផ្ទុះដែលបានកើតឡើងនៅក្នុងស្ថានីយប៉ូលីស Counter Terrorism (CTD) ក្នុងតំបន់ Kabal ក្នុងខេត្ត Khyber Pakhtunkhwa ។ ឧបទ្ទវហេតុអគ្គិភ័យដែលកើតមានជាបន្តបន្ទាប់ក៏បានជាប់ប៉ូលិសប្រមាណ២០នាក់ផងដែរ។

ការផ្ទុះនេះបានកើតឡើងនៅឃ្លាំងដែលប្រើសម្រាប់គ្រាប់រំសេវ និងកាំភ្លើងត្បាល់ដែលរក្សាទុកដោយអង្គភាពប្រឆាំងភេរវកម្មនៅខាងក្នុងប៉ុស្តិ៍ប៉ូលីស ហើយមិនមានការវាយប្រហារណាមួយសំដៅទៅលើស្ថានីយពីខាងក្រៅនោះទេ។ ប៉ូលិសបានបើកការស៊ើបអង្កេតលើមូលហេតុនៃការបំផ្ទុះនេះភ្លាមៗ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង