ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា បានចេញសេចក្ដីប្រកាសដល់ប្រជាពលរដ្ឋទាំងអស់ត្រៀមរៀបចំទទួលព្រះអគ្គីជ័យកីឡានៃការប្រកួតកីឡាសុីហ្គេម លើកទី២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងធ្វើការដង្ហែព្រះអគ្គីជ័យកីឡាមកកាន់រាជនីភ្នំពេញ នានៅថ្ងៃទី២៨ មេសា ខាងមុខនេះ។
យោងតាមសេចក្ដីប្រកាសរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីការណ៍ការត្រៀមទទួលព្រះអគ្គីជ័យកីឡាសុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នឹងដង្ហែមកកាន់រាជធានីភ្នំពេញនៅថ្ងៃទី ២៨ មេសា ឆ្នាំ២០២៣។ ដូច្នេះពលរដ្ឋទាំងអស់ត្រៀមរៀបចំទទួលព្រះអគ្គីជ័យកីឡា នៃការប្រកួតកីឡាសុីហ្គេម លើកទី២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងធ្វើការដង្ហែព្រះអគ្គីជ័យកីឡាតាមរថយន្តចេញពីខេត្តស្ទឹងត្រែងចូលមកកាន់រាជនីភ្នំពេញនាពេលខាងមុខ។
គួរបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គីជ័យកីឡា ការប្រកួតកីឡាសុីហ្គេម លើកទី២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងដង្ហែតាមបណ្ដាលផ្លូវលជាតិលេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕