Cctimesw1140xh150cm copy

រុស្សី«ក្តៅស្លឹកត្រចៀក»ក្រោយអាម៉េរិកបដិសេធមិនផ្តល់ទិដ្ឋាការដល់អ្នកកាសែតរុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អ្នកការទូតកំពូលរបស់រុស្ស៊ីលោក Lavrov

រុស្សី៖ រុស្សីព្រមានអាម៉េរិកក្នុងការបដិសេធផ្តល់ទិដ្ឋាការដល់អ្នកសារព័ត៌មានរុស្សីដែលមានការទទួលស្គាល់ពីក្រុមប្រព័ន្ធផ្សព្វផ្សាយដែលធ្វើដំណើរជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ដែលលោក Lavrov និងគណៈប្រតិភូរបស់គាត់គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កនៅសប្តាហ៍ក្រោយដោយប្រទេសរុស្ស៊ីកំពុងកាន់តំណែងជាប្រធានប្តូរវេននៃ UNSC ។

អ្នកការទូតកំពូលរបស់រុស្ស៊ីលោក Lavrov បានរិះគន់ការកាត់ទុកទិដ្ឋាការថាជាអំពើ "ល្ងង់ខ្លៅ" ដោយលាតត្រដាងពីតម្លៃពិតនៃ "ពាក្យសម្បថរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការការពារសេរីភាពនៃការបញ្ចេញមតិ អំពីសិទ្ធិទទួលបានព័ត៌មាន។លោកបន្ថែមថា “ជាការពិតណាស់ ខ្ញុំបានយល់ថា អាម៉េរិកតែងតែដើរប្រកាសថាខ្លួនជាប្រទេសការពារសេរីភាពនៃព័ត៌មានក៏ប៉ុន្តែខ្លួនបែមិនឲ្យតម្លៃនៃសេរីភាពព័ត៌មានរបស់ប្រទេសផ្សេងទៅវិញ។លោកបានព្រមានថា ឥឡូវនេះ ទីក្រុងម៉ូស្គូត្រូវបានបង្ខំឱ្យឆ្លើយតបនឹងវិធានការអរិភាពថ្មី។

លោក Lavrov គ្រោងនឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំ UNSC ចំនួនពីរនៅសប្តាហ៍នេះ ជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងនឹងបើកកិច្ចប្រជុំទ្វេភាគីផ្សេងទៀតនៅទីក្រុងញូវយ៉ក។

គួរបញ្ជាក់ថាប្រទេសរុស្ស៊ីបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី ១ ខែមេសា ចំពេលមានការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ជាមួយក្រុមលោកខាងលិចជុំវិញប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។ ប្រធាន UNSC ត្រូវបានជួបបញ្ហាជាច្រើន ដោយភាគីអាម៉េរិកក៏ពន្យារពេលផ្តល់ការអនុញ្ញាតសម្រាប់ការមកដល់នៃវត្តមានរបស់លោក Lavrov។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ត្រូវបានទទួលទណ្ឌកម្មពីសហរដ្ឋអាម៉េរិកកាលពីឆ្នាំមុន ជុំវិញជម្លោះអ៊ុយក្រែន។ ទន្ទឹមនឹងនេះ ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះនៃទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងវ៉ាស៊ីនតោនមានកាតព្វកិច្ចមិនរារាំងការងាររបស់អ្នកការទូត និងឥស្សរជនបរទេសរបស់ខ្លួន ឬជាមួយអ្នកសារព័ត៌មានដែលមានការទទួលស្គាល់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង