Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងបរិស្ថាន៖ ប្រជាជនខ្មែរប្រើប្រាស់«ក្រសាំងទាប»សម្រាប់ជាបន្លែ និងឱសថ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងបរិស្ថានបានឲ្យដឹងថា មានឈ្មោះវិទ្យាសាស្ត្រ Peperomia pellucida (L.) Kunth ជារុក្ខជាតិ ដុះដោយឯកឯង ឬត្រូវបានគេដាំនៅតាមទីជនបទស្រុកស្រែចម្ការ ជាពិសេស ច្រើនដុះនៅ កន្លែងសើម និងមានម្លប់។ ប្រជាជនខ្មែរយើងប្រើប្រាស់សម្រាប់ជាបន្លែ និងឱសថ។

លក្ខណៈរូបសាស្ត្រ៖ តិណជាតិ (herbaceous) មានកម្ពស់១០-៣០ស.ម។ តួដើមដំបូងដុះត្រង់ទៅលើ រួចកោងចុះក្រោមដល់ដី ហើយចាក់ឫសតាមថ្នាំង។ ស្លឹកដុះវិលគូទខ្យង (spiral)។ ស្លឹកមូលទ្រវែង មានទ្រនុងរាងកង្ហារ (palmatinerved) មានទង។ ផ្កាទ្វេភេទ គ្មានទង គ្មានត្របកផ្កា គ្មានស្រទាប់ផ្កា មានកេសរឈ្មោល២ កេសរញី១។ ផ្លែជាឌ្រុប (drupe) មានរាងជាដុំមូល ហើយមានគ្រាប់តែ១។

លក្ខណៈជីវសាស្ត្រ៖ សំណាបដុះពន្លកក្នុងរវាងពេលប្រហែល១៥ថ្ងៃ ក្រោយពីការបណ្តុះគ្រាប់ ហើយ អាចលូតលាស់រហ័ស។ ស្លឹកមានជាតិប្រេងសំខាន់ (essential oil) ច្រើន។

លក្ខណៈអេកូឡូស៊ី៖ ដុះនៅតាមទីជនបទស្រុកស្រែចម្ការ និងក្បែរផ្ទះ ជាពិសេសកន្លែងដែលសើម និង

មានម្លប់។

ការប្រើប្រាស់៖

- ជាបន្លែ៖ ដើម និងស្លឹកខ្ចីៗ សម្រាប់យកធ្វើជាបន្លែឆា និងរបោយ។ ដើម និងស្លឹក ចាស់ៗ សម្រាប់ធ្វើជាចំណីគោ ក្របី។

- ជាឱសថ៖ រុក្ខជាតិនេះ គេបានប្រើជាឱសថនៅពេលឈឺពោះ ឈឺក្បាល ឬឈឺសន្លាក់ ឆ្អឹង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង