Cctimesw1140xh150cm copy

វៀតណាមប្រឆាំងការហាមប្រាមនេសាទខុសច្បាប់របស់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
កប៉ាល់នេសាទរបស់វៀតណាមនៅដែនទឹកនៃប្រជុំកោះ Hoang Sa

វៀតណាម៖ ប្រទេសវៀតណាមបានចាត់ទុកបម្រាមនេសាទឯកតោភាគីនៅសមុទ្រចិនខាងត្បូងដែលចេញដោយប្រទេសចិនគឺជាការរំលោភលើអធិបតេយ្យភាពរបស់វៀតណាម។ បម្រាមនេសាទដែលចិនបានប្រកាសជាឯកតោភាគីដោយខុសច្បាប់បានរំលោភលើអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Paracel ព្រមទាំងសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើតំបន់សមុទ្ររបស់ខ្លួន និង EEZ ដែលកំណត់ដោយ UNCLOS ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Doan Khac Viet បានឲ្យដឹងថា “វៀតណាមស្នើឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Paracel ក៏ដូចជាសិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការលើតំបន់សមុទ្ររបស់ខ្លួន មិនធ្វើអោយស្ថានភាពស្មុគស្មាញ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត”។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងតាមការអត្ថាធិប្បាយអំពីអាជ្ញាធរចិនដែលបានចេញ "បម្រាមនេសាទប្រចាំឆ្នាំ" ដែលបានអះអាងថាបម្រាមនេះនិងមានប្រសិទ្ធភាពនៅក្នុងតំបន់សមុទ្រមួយចំនួនចាប់ពីថ្ងៃទី ១ ខែឧសភាដល់ថ្ងៃទី ១៨ ខែសីហា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង