រុស្សី៖ រុស្ស៊ីព្រមានកូរ៉េខាងត្បូងប្រឆាំងនឹងការបញ្ជូនសព្វាវុធទៅអ៊ុយក្រែនបន្ទាប់ពីទីក្រុងសេអ៊ូលបានប្រកាសគ្រោងនិងបញ្ជូនសព្វាវុធលំដាប់ធន់ធ្ងន់ដល់អ៊ុយក្រែន។ ការប្រកាសផ្តល់ជំនួយនេះត្រូវបានរុស្សីប្រកាសព្រមានកូរ៉េខាងត្បូងភ្លាមៗ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានគូសបញ្ជាក់ថាកញ្ចប់ជំនួយជួយដល់អ៊ុយក្រែនកើតឡើងបានលុះត្រាតែរុស្សីបន្តប្រតិបត្តិការវាយប្រហារលើកជនស៊ីវិល នោះកូរ៉េខាងត្បូងនិងផ្តល់ជំនួយយោធាភ្លាមៗទៅកាន់អ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា "សេអ៊ូលកំពុងតែមានចេតនាជួយលោកខាងលិចប្រឆាំងជាមួយរុស្សីដោយផ្ទាល់។ លោកចាត់ទុកជំនួយនេះគឺជាការប្រកាសសង្រ្គាមជាមួយប្រទេសលោកដោយប្រយោល៕