ភ្នំពេញ៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី២១ ខែមេសា បានបញ្ចប់ដោយជោគជ័យ ដោយមានកីឡាករ-កីឡាការិនី និងពលរដ្ឋជាច្រើនចូលរួមផងដែរ នៅទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ។
លោក ហោ សារុន បេសកជនពិសេស CAMSOC បានដឹកនាំព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលមានការចូលរួមដង្ហែពីកីឡាករ-កីឡាការិនី និងគណៈប្រតិភូ មីយ៉ាន់ម៉ាជាង១,៥០០នាក់ បានចូលរួមអបអរសាទរដល់កម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតកីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថៃ្ងទី ៥ ខែឧសភា រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ៕