Cctimesw1140xh150cm copy

កិច្ចការមនុស្សធម៌របស់សាសនាចក្រ លើកកម្ពស់ឱ្យពលរដ្ឋចេះរិះរកវិធី«ខ្លួនទីពឹងខ្លួន»

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ខេល្លីអ័រ ចងសុន ប្រធានសាសនាចក្រ ប្រចាំតំបន់អាស៊ី

ភ្នំពេញ៖ គម្រោងកិច្ចការងារមនុស្សធម៌របស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីសនៅខេត្តសៀមរាប នឹងជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ឱ្យប្រជាពលរដ្ឋចេះរិះរកវិធីខ្លួនទីពឹងខ្លួន ហើយផ្តល់ឱកាសបម្រើដល់ជនក្រីក្រ និងខ្វះខាត។

បើតាមលោក ខេល្លីអ័រ ចងសុន ប្រធានសាសនាចក្រ ប្រចាំតំបន់អាស៊ី បានលើកឡើងថា គោលបំណងក្នុងកិច្ចការមនុស្សធម៌របស់សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺដើម្បីសម្រាលទុក្ខលំបាក និងលើកកម្ពស់ឱ្យប្រជាពលរដ្ឋចេះរិះរកវិធីខ្លួនទីពឹងខ្លួន ហើយផ្តល់ឱកាសបម្រើដល់ជនក្រីក្រ និងខ្វះខាត។

លោក ខេល្លីអ័រ ចងសុន បានបន្ដថា កិច្ចការមនុស្សធម៌នេះពុំគិតអំពីជាតិសាសន៍ សាសនា ឬដើមកំណើតអ្វីឡើយ។ មូលនិធិសម្រាប់កិច្ចការមនុស្សធម៌គឺជា ប្រាក់បរិច្ចាគបានមកពីសមាជិក និងមិត្តភក្ដិរបស់សាសនាចក្រទូទាំងពិភពលោក ពុំមែនបានមកពីប្រាក់ឧបត្ថម្ភ របស់រដ្ឋាភិបាលណាមួយឡើយ ហើយប្រាក់បរិច្ចាគទាំងស្រុងត្រូវបានប្រើប្រាស់ដើម្បីជួយដល់ជនក្រីក្រ និងខ្វះខាត។

គួរបញ្ជាក់ថា សាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំកម្ពុជា គឺជាផ្នែកមួយរបស់សាសនាទូទាំងពិភពលោក។ សាសនាចក្របានទទួលការ អនុញ្ញាតចុះបញ្ជីដំបូងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៤ ដោយក្រសួងធម្មការនិងសាសនា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង