
ប៊ែរឡាំង៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានច្រានចោលការសម្រេចចិត្តភ្លាមៗស្តីពីសមាជិកភាពរបស់អ៊ុយក្រែននៅអង្គការ NATO ដែលជាសម្ព័ន្ធមិត្តលោកខាងលិច ដែលបានគាំទ្រអ៊ុយក្រែនពេញមួយសង្រ្គាមជាមួយរុស្ស៊ី ដោយប្រទេសជាសមាជិកណាតូបានផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែនជាបន្តបន្ទាប់។
លោក Pistorius បានឲ្យដឹងថា ការសម្រេចឲ្យអ៊ុយក្រែនចូលជាសមាជិកណាតូមិនមែនជារឿងលេងសើចនោះទេ ហើយការឲ្យចូលជាសមាជិកណាតូឥឡូវនេះក៏មិនអាចធ្វើទៅបានដែល ប្រសិនបើអ៊ុយក្រែនចូលជាសមាជិកណាតូមែននោះសង្រ្គាមធំនិងផ្ទុះជាក់ជាមិនខាន ។
រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា សមាជិកភាពដែលអាចកើតមានរបស់អ៊ុយក្រែននៅក្នុងអង្គការណាតូ ឬសហភាពអឺរ៉ុបនឹងមិនត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែនលើកទីបួននៅឯមូលដ្ឋានទ័ពអាកាស Ramstein សហរដ្ឋអាម៉េរិកនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់នៅថ្ងៃសុក្រនោះទេ។
ការអត្ថាធិប្បាយរបស់លោក Pistorius កើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានអង្គការណាតូលោក Jens Stoltenberg ទៅកាន់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពី ១៤ ខែមុន ជាកន្លែងដែលគាត់បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ទៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុង Vilnius ក្នុងខែកក្កដា៕