Yearendyearend1140x150

WBព្យាករណ៍ថាការនាំចេញទំនិញរបស់កម្ពុជានឹងកើនដល់ជាង៤១ប៊ីលានដុល្លារនៅឆ្នាំ២០៣០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ តាមប្រភពពីធនាគារពិភពលោក(WB) បានព្យាករណ៍ថា នៅឆ្នាំ២០៣០ ការផ្លាស់ប្តូរទំនិញរបស់ក្រុមហ៊ុនកម្ពុជានឹងកើនឡើង ៤,១ដង ចំណែកការនាំចេញទំនិញមានទឹកប្រាក់ចំនួន ១០,១ ប៊ីលានដុល្លារនៅឆ្នាំ ២០១៦ នឹងកើនឡើងដល់ ៤១,៥ ប៊ីលានដុល្លារ នៅឆ្នាំ ២០៣០ ពោលគឺកើនឡើង ៣១,៤ ប៊ីលានដុលារ។ នេះជាទិន្នន័យដែលបញ្ជាក់ដោយលោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៣។

លោកជំទាវ គង់ សិទ្ធិកា បានលើកឡើងថា តាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿន អាកាសយាន្ដដ្នានអន្តរជាតិ កំពង់ផែ និងឃ្លាំងស្តុកទុកទំនិញ នឹងជួយជំរុញឱ្យការនាំចេញទំនិញរបស់កម្ពុជាមានការកើនឡើង។ លោកជំទាវបញ្ជាក់ថា តាមរយៈកំណើននេះ វិស័យប្រពៃណីមួយចំនួនដូចជា អង្ករ កៅស៊ូ វិស័យវាយនណភ័ណ្ឌកាត់ដេរនឹងនៅតែបន្តរឹងមាំជាមួយ និងការពង្រីកការធ្វើពិពិធកម្មតម្លៃបន្ថែមកាន់តែខ្ពស់ ដោយប្រើប្រាស់ជំនាញកាន់តែខ្លាំង និងកាន់តែមានប្រសិទ្ធិភាព ។ ចំណែកផលិតផលក្នុងស្រុកសរុបពីវិស័យដឹកជញ្ជូនកម្ពុជានៅឆ្នាំ២០២១ មានទឹកប្រាក់ចំនួន៩២៧,៩៥ លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ដែលមានចំនួនទឹកប្រាក់ចំនួន ៩០២,៧៧ លានដុល្លារ កើនឡើង ២៥,១៨ លានដុល្លារ ស្មើនិង ៣% នេះបើតាមស្ថិតិរបស់វិទ្យាស្ថានជាតិស្ថិតិកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ថា វិស័យភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាផ្នែកមួយដែលធានាឱ្យមានចរន្តនៃការដោះដូរទំនិញដោយសេរីទាន់ពេលវេលានិងជំរុញសកម្មភាពពាណិជ្ជកម្មឱ្យកាន់តែរស់រវើក អាស្រ័យដោយការចំណាយថ្លៃដឹកជញ្ជូន និងការចំណាយថ្លៃធ្វើដំណើរ គឺជាផ្នែកមួយនៃចំណាយពាណិជ្ជកម្ម ដែលបានរួមចំណែក១៥%ចំពោះទំនិញកសិកម្ម និង៣១%ចំពោះទំនិញឧស្សាហកម្ម នេះបង្ហាញថាវិស័យភស្តុភារកម្ម និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់មានផលប៉ះពាល់ធំធេងទៅលើភាពប្រកួតប្រជែង និងការចូលរួមទៅក្នុងខ្សែច្រវាក់តម្លៃក្នុងពិភពលោក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង