ភ្នំពេញ៖ ប្រតិភូកម្ពុជា នាថ្ងៃទី១៩ មេសា បានដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងយ៉ាំងហ្គូន ដល់ប្រទេសមីយ៉ាន់ម៉ា ដោយសុវត្ថិភាព។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC បានដឹកនាំព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដល់ទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ដោយសុវត្ថិភាព ហើយក៏មាននូវការទទួលស្វាគមន៍ពីលោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា និងលោក U Htay Aung អភិបាលខេត្តយ៉ាងហ្គូន និងមន្ដ្រីកីឡាមីយ៉ាន់ម៉ាផងដែរ ។
គួរបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងយ៉ាំងហ្គូន គ្រោងនឹងរៀបចំរត់ដង្ហែនៅថ្ងៃទី២១ មេសា ស្អែកនេះ៕