
មូស្គូ៖ រុស្ស៊ីបានព្រមានកូរ៉េខាងត្បូងប្រឆាំងនឹងការបញ្ជូនអាវុធទៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងសេអ៊ូលបានប្រកាសផ្តល់ជំនួយយោធាទ្រទ្រាយធំដល់ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានប្រាប់រ៉យទ័រកាលពីថ្ងៃពុធថា "ប្រសិនបើមានស្ថានភាពសហគមន៍អន្តរជាតិមិនអាចអត់ឱនបានដូចជាការវាយប្រហារទ្រង់ទ្រាយធំណាមួយលើជនស៊ីវិលនោះកូរ៉េខាត្បូងនិងរៀបចំកញ្ចប់ជំនួយពិសេសដល់អ៊ុយក្រែន"។
វិមានក្រឹមឡាំងបាននិយាយថា ការចាប់ផ្តើមការផ្គត់ផ្គង់អាវុធនឹងមានន័យថាមានការចូលរួមដោយប្រយោលនៅក្នុងជម្លោះអ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ជាអកុសល ទីក្រុងសេអ៊ូលបានប្រកាន់ជំហរផ្តាច់ទំនាក់ទំនងជាមួយរុស្សី៕